នៅក្នុងរយៈពេលពីរខែមុនពេលក្រុមអាវកាសចូលនិវត្តន៍ អ្នកគ្រប់គ្រងទីអាវកាស របស់
អាមេរិចហៅថា NASA បានប្រកាសចំណាយទឹកប្រាក់ដល់បណ្តាក្រុមហ៊ុនមួយចំនួន ដើម្បី
រចនាម៉ូដ តាក់ស៊ីអាវកាសថ្មី សំរាប់ជូនដំនើរអ្នក អាវកាសចរទាំងឡាយធ្វើដំណើរឡើងទៅ
កាន់ទីអាវកាសជាលក្ខណៈអន្តជាតិដែលហៅកាត់ថា ISS ។


តាមប្រភពពី BBC អោយដឹងថា NASA បានចំណាយទឹកប្រាក់ប្រមាណជា 270 លាន
ដុល្លា ដល់ក្រុមហ៊ុនចំនួនបួនគឺ Blue Origin, Boeing, Sierra Nevada Corp និង SpaceX ដើម្បីជួយអោយបានសំរេចគំរោងការផលិត តាក់ស៊ីអាវកាស មួយនេះ ។ គំរោងមួយនេះនឹងដំនើរការក្នុងឆ្នាំ 2015-2016 ហើយបើតាមការអោយដឹងពីបុគ្គលិករបស់
NASA និយាយថាពួកគេមានបំណងចង់នាំអ្នកអាវកាសចរ អាមេរិចឡើងទៅពិភពអាវកាស
ដោយមិនចាំបាច់ជួលពីរបស់ រុស្ស៊ី​ ។

បើតាមគេហទំព័រ scientificamerican.com បានអោយដឹងផងដែរថាក្នុងចំនោមក្រុមហ៊ុន
ទាំងបួននោះ Blue Origin នឹងទទួលបានទឹកប្រាក់ចំនួន 22 លានដុល្លាក្នុងការរចនាម៉ូដ តាក់ស៊ីអាវកាស និងសាកល្បងដំនើរការ ម៉ាស៊ីន​ ។ Boeing ទទួលបាន 92,3 លានដុល្លា ដើម្បីអភិវឌ្ឍន៍កែលំអយាន្តអាវកាស ប្រភេទ CST-100 , Sierra Nevada Corp ទទួលបាន
80 លានដុល្លាដើម្បីផលិតយាន្តអាវកាស Dream Chaser , SpaceX ទទួលបាន 75 លាន
ដុល្លាដើម្បីធ្វើការសិក្សាស្រាវជ្រាវលើគ្រាប់កាំជ្រួច មីស៊ីល និងយាន្តអាវកាស របស់ខ្លួន ក៏ដូចជាការស្រាវជ្រាវបន្ថែមលើផ្នែកប្រព័ន្ធផ្សេងៗទៀត ផងដែរ ។

ទោះជាយ៉ាងណា ដើម្បីទទួលបានភាពរីកចំរើនក្រុមហ៊ុនទាំងនោះត្រូវចំណាយទន់ផ្ទាល់
ខ្លួនផងដែរ ទោះបីជាទន់នោះតិចជាង រឺច្រើនជាងជំនួយពី NASA ក៏ដោយ ៕
ប្រភពពី BBC
ដោយ៖រដ្ឋា