យ៉ាងហោចណាស់មានមនុស្សស្លាប់ ១៣នាក់ និងរាប់សិបនាក់រងរបួស និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីកប៉ាល់ទេសចរណ៍មួយគ្រឿងបានក្រឡាប់នៅលើទន្លេ Chao Phraya ក្នុងខែត្រ Ayutthaya របស់ប្រទេសថៃ កាលពីថ្ងៃទី ១៨កញ្ញា។

/

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់បានកើតឡើងនៅលើទន្លេ Chao Phraya ដែលជាបេតិកភណ្ឌពិភពលោកមួយដែលត្រូវបាន UNESCO ទទួលស្គាល់។ កន្លែងកើតហេតុ មានចម្ងាយពីក្រុង Bangkok ប្រហែល ៨០គីឡូម៉ែត្រទៅទិសខាងជើង។

កប៉ាល់ទេសចរណ៍ដែលបានដឹកមនុស្ស ១៥០នាក់ បានប្រឡាប់ នៅពេលជ្រុលទៅបុកស្ពាន ដោយសារចៀសកប៉ាល់មួយផ្សេងទៀត នេះបើតាម Udomsak Khaonoona អ្នកដឹកនាំការិយាល័យទប់ស្កាត់គ្រោះធម្មជាតិរបស់ក្រុង។ បច្ចុប្បន្ន គេបានរកឃើញសាកសពចំនួន ១៣នាក់ និង ៣៧នាក់ផ្សេងទៀតរងរបួស ខណៈដែលមនុស្សក្រៅពីនេះ នៅតែបាត់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់ មានស្ដ្រី ៧នាក់ បុរស ៤នាក់ និងក្មេងប្រុសម្នាក់ ក្នុងនោះគេពុំឃើញមានជនបរទេសនោះទេ។

ក្រុមអ្នកជួយសង្គ្រោះកំពុងតែធ្វើសកម្មភាពដើម្បីស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។

គ្រោះថ្នាក់កប៉ាល់ កើតឡើងជាញឹកញាប់នៅប្រទេសថៃ ដោយសារតែស្ដង់ដាសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនៅទីនេះ ទាបជាងស្ដង់ដាដែលបានកំណត់របស់ពិភពលោក។ ជាពិសេស ចរាចរណ៍ផ្លូវទឹកនៅលើទន្លេ Chao Phraya តែងតែមមាញឹក ហើយកប៉ាល់តែងតែមានមនុស្សជិះច្រើន។

ប្រែសម្រួល ៖ តារាប្រភព ៖ RT/Youtube