
បន្តទស្សនាកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃ 24ខែមេសានៅរាជធានីភ្នំពេញ
នាយករដ្ឋមន្ត្រីប្រទេសវៀតណាម ឯកឧត្តម ង្វៀន តិន យុង ជាមួយនិងនាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចតេជោហ៊ុនសែន បានចូលរួមសន្និសិទជំរុញវិនិយោគកម្ពុជា-វៀតណាមលើកទី2។
ប្រហែលជាមានជាង300ក្រុមហ៊ុន សហគ្រាសដែលបានមានវត្តមានក្នុងសន្និសិទនេះ
ហើយភាគច្រើនគឺជាវិនិយោគគិនវៀតណាម នេះបានបង្ហាញឲ្យឃើញថាសក្តានុភាពក្នុង
កិច្ចសហប្រតិបត្តិកាវិនិយោគចូលកម្ពុជាកំពុងទាក់ទាញយ៉ាងខ្លាំងចំពោះបណ្តាក្រុមហ៊ុន
សហគ្រាសវៀតណាម។ គិតមកដល់បច្ចុប្បន្ននេះ វៀតណាមវិនិយោគចូលកម្ពុជាមាន
ចំនួន 89 គំរោងដែលមានទុនវិនិយោគ សរុបប្រមាណ 2,145ពាន់លានដុល្លាអាមេរិច
គិតជាមធ្យមគឺ25 លានដុល្លាអាមេរិចក្នុងមួយគំរោង។ ចំនួនគំរោងកើនឡើង 2ដង
ឯទុនវិនិយោគកើនឡើងជិត 6 ដង ហើយទំហំគិតជាមធ្យមនៃគំរោង មួយកើន 2,5 ដង
បើប្រៀបធៀបនឹងឆ្នាំ 2009។ មុនឆ្នាំ 2009 លំដាប់ថ្នាក់របស់ វៀតណាមទាប ជាង
ប្រទេសជាច្រើន ក៏ប៉ុន្តែក្នុងរយះពេលតែ 2ឆ្នាំប៉ុណ្ណោះ ចំណាត់ថ្នាក់របស់វៀតណាម
ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជាកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺលំដាប់លេខ 3
បន្ទាប់ពី ចិននិងកូរ៉េខាងត្បូង។ ឯនៅវៀតណាមវិញ កម្ពុជាបច្ចុប្បន្នគឺមានលំដាប់លេខ 2
ក្នុងចំណោម 50ប្រទេស ដែលវៀតណាម វិនិយោគទុនចេញក្រៅប្រទេស។ បណ្តាគំរោង
ត្រូវបានរៀបចំអនុវត្តន៍ក្នុងបណ្តាវិស័យសំខាន់ៗដូចជា៖ វិស័យហិរញ្ញាវត្ថុ ធនាគារ
(រួបបញ្ចូល ទាំងវិស័យធានារ៉ាប់រង និងមូលបត្រ) អាកាសចរណ៍ វិស័យ ថាមពល វារីអគ្គីសនី
អណ្តូងរ៉ែ កសិកម្ម ឧស្សាហកម្ម និងវិស័យទូរគមនាគមន៍ ...ដែលបានចូលរួមចំណែក
ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបង្កើតការងាររាប់រយពាន់ ការងារឲ្យប្រជាជនកម្ពុជា។
ផ្នែកនាំចេញនាំចូល ពាណិជ្ជកម្មរវាងប្រទេសទាំង ពីរឆ្នាំ 2010 បាន1800 លានដុល្លា
អាមេរិច គឺកើន 36% ប្រៀបឆ្នាំ 2009។ ក្នុង 2ឆ្នាំកន្លងមកអ្នកទេសចរណ៍កម្ពុជាមក
វៀតណាម បាន 415,000នាក់ មធ្យមគឺកើន 60% ធៀបឆ្នាំ 2008។ ហើយអ្នក
ទេសចរណ៍វៀតណាមមកកម្ពុជាបាន 78,300 នាក់កើន 5ដង ជាមធ្យមប្រៀបឆ្នាំ 2008។

ថ្លែងសុន្ទរកថាក្នុងសន្និសិទ នាយករដ្ឋមន្តី្រសម្តេច ហ៊ុនសែន និងនាយករដ្ឋមន្ត្រីវៀតណាម
ង្វៀន តិនយុង វាយតំលៃយ៉ាងខ្ពស់នូវសក្តានុភាពសហប្រតិបត្តិការរវាងប្រទេសទាំពីរ
ហើយព្រមទាំងអះអាងនឹងប្តេជ្ញាចិត្តខ្ពស់ បង្កើតលក្ខណៈងាយស្រូលគ្រប់យ៉ាងសំរាប់ការវិនិ
យោគរបស់សហគ្រាសវៀតណាមនៅប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រី ហ៊ុនសែនអះអាងថា
នឹងបន្តការកែទម្រង់អំពីរដ្ឋបាលក្នុងផ្នែកមួយចំនួនប្រឆាំងការពុករលួយដើម្បីជំរុញ
ពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសជាតិ។ សម្តេចមានប្រសាសន៍ថា សម្តេចសង្ឃឹមថា
វៀតណាមនឹងគាំទ្រដល់កម្ពុជាតាមរយះការជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ឲ្យបានកាន់តែរឹងមាំថែមទៀតនៅក្នុងគោលដៅបន្តជួយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា។
ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរពិត
ជានឹងនាំមកនូវភាពសម្បូរសប្បាយដល់ប្រទេសនិងប្រជាជនរបស់ប្រទេសទាំងពីរ
ហើយចំណងមិត្តភាពរបស់កម្ពុជា-វៀតណាមកាន់តែរឹងមាំស្អិតរមួតតទៅយូរអង្វែង។

ក្រោយពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរបានបញ្ចប់ គឺពិធីផ្តល់
អាជ្ញាប័ណវិនិយោគនិងពិធី ចុះហត្ថលេខាស្តីពីការផ្តល់ជំនួយឧបត្ថម្ភ។

ពេលរសៀល ថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តិនយុង ជាមួយនឹងគណះប្រតិភូ
ជាន់ខ្ពស់រដ្ឋភិបាលវៀតណាម បានចាកចេញពីភ្នំពេញទៅកាន់ប្រទេសវិញ ជាមួយនឹងភាព
សម្រេចយ៉ាងជោគជ័យទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
(ដោយ៖ មិនា)