ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៥ បានអោយ ដឹងថា ភ្នាក់ងារ អវកាសឥណ្ឌា ទទួលបានជោគជ័យ ជាលើកដំបូង នៅក្នុងការ បង្ហោះ ផ្កាយរណប គមនាគមន៍ GSAT-6 ទៅក្នុង គោចរណ៍ លំហអវកាស។

អង្គការស្រាវជ្រាវអវកាសឥណ្ឌា បាន  និយាយថា៖ ការបង្ហោះផ្កាយរណបគមនាគមន៍ ទៅក្នុងគោ ចរ​ជាលើកដំបូង បានទទួលជោគជ័យ ដែលត្រូវបានបង្ហោះនាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៥ កន្លង ទៅ ថ្មីៗនេះ ដោយបានចំនាយ រយៈពេល៨ម៉ោង និង ៣៥ នាទី   ក្នុងធ្វើដំណើរ ទៅកាន់គោចរ លំ ហ អាកាស។

គួរបញ្ជាក់ដែរថា ភ្នាក់អវកាសឥណ្ឌាបានធ្វើការបង្ហោះផ្កាយរណប ប្រកបដោយជោគជ័យ ដោយ ប្រើប្រាស់គ្រាប់ រ៉ុកកែត GSLV-D6 ចេញពីទីលានបង្ហោះយាន Sriharikota ភាគខាងត្បូង៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

ប្រភព ៖ ស៊ិនហួរ