ប៉ូលីស រុស្ស៊ី កំពុងតែធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់បំផុតអំពីការបាត់ខ្លួនរបស់
Ivan Kaspersky ដែលជាកូនប្រុសរបស់លោក Yevgeny Kaspersky ប្រធានក្រុម
ហ៊ុន បង្កើតប្រព័ន្ធសុវត្ថិភាពសំរាប់ កុំព្យូទ័រ Kaspersky Lab (កម្មវិធីកំចាត់មេរោគ) ។
Ivan Kaspersky
តាមប្រភពពី RIA Novosti អោយដឹងថា Ivan Kaspersky មានអាយុ 20 ឆ្នាំបានបាត់ខ្លួន
តាំងពីថ្ងៃទី 19 មេសា 2011 នៅឯទីក្រុង មូស្គូ (Moscow) ប្រទេស រុស្ស៊ី ។
តាមការអោយដឹងពីសមត្ថកិច្ចប៉ូលីសបាននិយាយថាការបាត់ខ្លួនរបស់ Ivan Kaspersky
ជាអំពើចាប់ជុំរិត ។
លោក Yevgeny Kaspersky
បើតាម កាសែត Kommersant និងគេហទំព័រ Lifenews.ru បាននិយាយរៀបរាប់ថា
Ivan Kaspersky គឺជាសិស្សរៀនមុខវិជ្ជាឯកទេស គណិតវិទ្យានៅសាកលវិទ្យាល័យ
ជាតិ មួយនាទីក្រុង មូស្កូ ត្រូវបានជនលើ្មសចាប់ខ្លួន នៅជិតទីកន្លែងដែល Ivan
Kaspersky កំពុងធ្វើពិសោធន៍ទ្រឹស្តីមេរៀនរបស់ខ្លួន ។ ជនល្មើសបានធ្វើការជុំរិតជា
ទឹកប្រាក់ចំនួន 4,3លានដុល្លា ជាថ្នូដោះលែង Ivan Kaspersky អោយរួចខ្លួនមកវិញ ។
គួរបញ្ជាក់ផងដែរថាបើតាមការធ្វើស្ថិតិរបស់ទស្សនាវដ្តី Forbes បានអោយដឹងថាទ្រព្យ
សម្បត្តិផ្ទាល់របស់លោក Yevgeny Kaspersky គឺមានចំនួនប្រហែល 800 លានដុល្លា ។
ហើយ Kaspersky Lab គឺជាក្រុមហ៊ុនផលិតប្រព័ន្ធការពារសុវត្ថិភាពសំរាប់ កុំព្យូទ័រដ៏ល្បី
របស់ពិភពលោកក្នុងសម័យបច្ចុប្បន្នផងដែរ ៕
(ប្រភពពី Europa Plus)
ដោយ៖ រដ្ឋា