នេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក ដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Origins of Life and Evolution of Biospheres។

ក្រុមអ្នកវិទ្យាសាស្ដ្ររបស់អាមេរិក បានធ្វើការពិសោធមួយចំនួនលើបណ្ដាអតិសុខុមប្រាណ Methanothermobacter wolfeii, Methanosarcina barkeri, Methanobacterium formicicum និង Methanococcus maripaludis ជាប្រភេទសត្វល្អិតដែលអាចរស់បានក្នុងទីកន្លែងដែលខ្វះខ្យល់អាកាស និងបង្កើតបានជាឧស្ម័នមេតាន។

/

លទ្ធផលនៃការពិសោធ បង្ហាញថា បណ្ដាអតិសុខុមប្រាណខាងលើ អាចរស់នៅបានក្នុងទីកន្លែងដែលមានសម្ភាធខ្យល់ទាប ដូចនៅលើភពព្រះអង្គារ។ សម្ភាធខ្យល់នៅលើភពព្រះអង្គារ ស្មើនឹង ៦/១០០០ នៃសម្ពាធខ្យល់នៅលើផែនដី។ ប្រការនេះ មានន័យថា ពួកវាអាចរស់បាននៅលើភពព្រះអង្គារ។

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើកំពុងបន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ក្នុងនោះ មានការពិសោធ ដើម្បីឱ្យដឹងថា អតិសុខុមប្រាណទាំងនេះ អាចរស់នៅបានក្នុងអាកាសធាតុត្រជាក់ -១០០អង្សាសេដូចនៅលើភពព្រះអង្គារដែរ ឬយ៉ាងណា៕

ប្រែសម្រួល ៖ តារាប្រភព ៖ iflscience