កាលពីថៃ្ងទី 22 ខែមេសាកន្លងទៅនេះនៅក្នុងប្រទេសវៀតណាម មានហេតុការណ៏
មួយដែលនឹកស្មានមិនដល់ដែល ទារកអាយុទើបតែបាន13ខែ បានមានគ្រោះជា
ចៃដន្យ នៅពេលដែលម្តាយបានដេក បំបៅដោះកូន ក្នុងអង្រឹងបន្ទាប់មកខែ្សរអង្រឹង
ក៏ដាច់ ធើ្វអោយម្តាយនិងកូនបានធ្លាក់មកលើដី ហើយបណ្តលក្បាលទារកនោះ
មានឈាមកក និងសន្លប់បាត់បង់ស្មារតី ភ្លាមៗ ទារក នោះក៏បានបញ្ចូនទៅកាន់
មន្ទើរពេទ្យ ដើម្បីជួយសង្គ្រោះជាបន្ទាន់ផងដែរ។ បច្ចុប្បន្នទារកនេះកំពុងសិ្ថតនៅ
ក្នុងការ មើលថែរក្សានៅក្នុងមន្ទើរពេទ្យ។
លោកគ្រូពេទ្យបានសំនូមពរថា: សូមឪពុកម្តាយទំាងអស់ ត្រូវចេះយកចិត្តទុកដាក់
បន្ថែមទៀតចំពោះទារកតូចៗ ព្រោះថា នៅពេលដែលមានបញ្ហាកើតឡើងគ្រោះថា្នក់
ជាចៃដន្យ ទារកមិនអាចទប់ជំហរ ដូចមនុស្សធំឡើយ។
ដូច្នោះឪពុកម្តាយទំាងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នបនែ្ថមមួយកំរិតទៀត។