(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនៃកម្ពុជា គ្រោងនឹងរាំបទ “រាំអ៊ីចេះ” របស់លោក ព្រាប សុវត្ថិ និងកញ្ញា ឱសុគន្ធកញ្ញា នៅក្នុងព្រឹត្តិការអង្គរសង្ក្រាន្ដ ខាងមុខបន្ទាប់ពីបទ «រាំញីកែងជើង» របស់លោក ងួត ចាន់ដេវីត និងអ្នកនាងពេជ្រសោភា។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី០៦​ ខែមីនា ឆ្នាំ២០១៧។

សម្ដេចតេជោបានមានប្រសាសន៍ថា «ឆ្នាំទៅមានបទ រាំញីកែជើង របស់ដេវីត និងពេជ្រសោភា ដល់ឆ្នាំនេះវិញមាន​បទរាំអ៊ីចេះ​តែមិនទាន់បានឃើញបទនេះនៅឡើយទេ តែឲ្យបទណាបទខ្មែរជាអ្នកបង្កើត និងជម្រុញឲ្យនាំគ្នារាំទាំងអស់ ញីកែងជើងរួចហើយ ឥឡូវមានបទរាំអញ្ជេកៗម្ដង»

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦បទ «រាំញីកែងជើង» របស់លោក ដេវីត និងអ្នកនាងពេជ្យ សោភា មានការគាំទ្រខ្លាំងរហូតដល់សម្ដេច​តេជោបានចូលរួមរាំលេង និងប្រកាសឲ្យបងប្អូនខ្មែររាំលេងកំសាន្ដទៀតផង។

ជាមួយគ្នានេះដែរក្នុងឆ្នាំ២០១៧ ឆ្នាំថ្មីខាងមុខនេះ​សម្ដេតេជោ គ្រោងនឹងរាំបទ «រាំអ៊ីចេះ» របស់លោក ព្រាប សុវត្ថិ និងកញ្ញា ឱកសុគន្ធ កញ្ញា វិញម្ដង៕

width=730

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង