យានយន្ដ៖ ក្នុងសង្គមអ្នកនិយម៉ូតូធំ ប្រាកដណាស់ថា មិនអាចកន្លងផុតពីក្រសែភ្នែកនោះឡើយជាមួយ ផលិតផលក្រុមហ៊ុន Aprilia នូវជំនាន់ជាបន្ដបន្ទាប់ ដោយឡែកដូ​ចជានៅខណៈពេលនេះជាដើម ដោយ​ក្រុមហ៊ុន បាននឹងបង្ហាញពីស្នាដៃថ្មីជំនាន់ក្រោយបន្ដទៀតសម្រាប់ឆ្នាំ ២០១៦ នោះគឺ  Aprilia Tuono V4 1100 RR ABS សេរីឆ្នាំ ២០១៦។ 

ជាមួយនឹងស្នាដៃតឹកតាងយ៉ាងស្រស់សង្ហាបែបនេះ Aprilia Tuono V4 1100 RR ABS ស៊េរីឆ្នាំ​ ២០១៦ បាន​ត្រូវក្រុមហ៊ុនធ្វើការឧទ្ទេសនាមយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងភាពទាន់សម័យ រឹងមាំ និងថាមពល​កម្លាំងម៉ាស៊ីន ដែលអាចនិយាយបានថា គឺជាប្រភេទម៉ូតូធំ ដែលប្រើប្រាស់កម្លាំងម៉ាស៊ីនខ្លាំង រូបរាង​លេច​ធ្លោ សាកសមបំផុត គ្រប់ស្រទាប់យុវវ័យសម័យថ្មី ។ 

ទន្ទឹមនឹងរូបរាងដ៏ស្រស់សង្ហានេះផងដែរ Aprilia Tuono V4 1100 RR ABS ប្រើប្រាស់កម្លាំង ៤ ម៉ាស៊ីន និងកម្លាំង ១០៧៧ សេសេ ត្រូវនឹងខ្នាតរង្វាស់ ១៧៥សេះ​ទៀតផង ។ សម្រាប់តម្លៃវិញគឺ ១៤៨០០ ដុល្លារ។ 

/

//

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed