ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ក្យូដូ ប្រទេសជប៉ុន ចុះផ្សាយអោយដឹងថា ព្រឹកថ្ងៃច័ន្ទនេះ មាន ករណីបំផ្ទុះ នៅទីសក្ការបូជា Yasukuni នាទីក្រុង តូក្យូ ដែលបានបណ្តាលអោយ ពិដាន ក៏ដូចជា ជញ្ជាំងបន្ទប់ទឹកសាធារណៈនៅក្បែរ ច្រកចេញចូលទីសក្ការបូជាភាគខាងត្បូង រងនូវការខូចខាត យ៉ាងដំណំ ។

/

សារព័ត៌មានដដែល   អោយ ដឹងថា ពុំមានជនណាម្នាក់  ទទួលរងរបួសធ្ងន់ឬស្រាលនោះទេប៉ុន្តែ ក្រុម ការងារប្រទេសជប៉ុន ដែលទទួលបន្ទុកខាងសព្វាវុធមិនទាន់ផ្ទុះនោះ ត្រូវបានដាក់ ពង្រាយ នៅទី តាំងកើតហេតុ ដើម្បីឆ្លើយតបទៅនឹង វត្តុតាងស្ថិតនៅក្នុងមន្ទិលសង្ស័យមួយ ដែលថាអាច នឹងផ្ទុះ ឡើង។

/

ទូរទស្សន៍ក្នុងស្រុក NHK ប្រទេសជប៉ុន ចេញផ្សាយអោយដឹងថា ពិដានក៏ដូចជញ្ជាំងបន្ទប់ទឹកសា ធារណដែលមានវត្តមាននៅក្បែរនោះ រងនូវ    ការ ខូចខាត ទ្រង់ទ្រាយធំ​។ គួររំឮកថា ទីសក្ការបូជា Yasukuni គឺជាស្តូបគោរព វិញ្ញាណក្ខន្ធ    ដល់ បុព្វបុរស  ជប៉ុនចំនួន ២,៤លាននាក់ បានពលី ក្នុង ឧក្រិដ្ឋកម្មសង្គ្រាមកាលពីយូរលង់ មកហើយនោះ ទោះជាយ៉ាងណា ក៏ដោយចុះ ភ្លាមៗ ទី សក្ការ បូជា Yasukuni ពុំទាន់អាចទាក់ទងបាននៅឡើយទេ ដើម្បីស្រាយបំភ្លឺការវាយប្រហារ បំផ្ទុះ ។

គួរបញ្ជាក់ថា ព្រឹកថ្ងៃច័ន្ទ ទីសក្ការបូជា Yasukuni ប្រារព្ធកម្មវិធីបុណ្យ The Niinamesai Festival of First Fruits អំឡុងថ្ងៃបុណ្យជាតិ Labor Thanksgiving  ខណៈ  មានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ ស្ថិតក្រោមលក្ខខ័ណ្ឌរក្សាសុខសុវត្ថិភាព ទីសក្ការ    ខាងលើ  ផ្អាក ​​ទទួលចូលទស្សនា ពីសំណាក់ ក្រុមកុមារតូចៗជាបណ្តោះអាសន្ន ។ ពាក់ព័ន្ធនឹងការ  បំផ្ទុះលើកនេះ ក្រុមការងារពាក់ព័ន្ធកំពុងតែ បន្តការស៊ើបអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ៕

/

/

/

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ reuters