ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Karim Benzema កំពុងតែស្ថិតក្នុងការចោទសួររបស់ មន្ដ្រី ប៉ូលីសប្រទេសបារាំង ក្រោយពីជាប់សង្ស័យជាមួយនឹងករណី ឃ្លឹបវីដេអូ អាសអាភាស ជាមួយមិត្ដភក្ដិជាកីឡាករម្នាក់ទៀត ឈ្មោះថា Mathieu Valbuena។ 

Karim Benzema បានមកដល់ប៉ុស្ដិ៍ប៉ូលីសក្នុងទីក្រុង Versailles នៃប្រទេសបារាំង ហើយកំពុងតែត្រូវបានជាប់​សង្ស័យ ជាមួយនឹងរណីផ្ញើរសារគម្រាមកំហែង នឹងបង្ហោះវីដេអូអាសអាភាស របស់កីឡាករ Mathieu Valbuena ។ ជាមួយគ្នានោះផងដែរ នៅមានបុរសបីនាក់ថែមទៀត ដែលជាប់ការសង្ស័យក្នុងករណីនេះ ហើយ​​ស្ថិតក្នុងការតាមដាន យ៉ាងសកម្ម អំពីសារខ្មៅមួយនេះ ។ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ មេធាវីរបស់ កីឡាករ​ផ្ទាល់បានអះអាងថា ករណីនេះ​មិនបានពាក់ព័ន្ធជាមួយនឹងកីឡាករ​នោះ ទេ ។ 

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី