មិនមែនត្រូវបានផលិតដោយ Apple ប៉ុន្តែ ឧបករណ៍នេះនឹងធ្វើឱ្យអ្នកគាំទ្រ Apple ស្រក់ទឹកមាត់ ព្រោះចង់បានវាមកប្រើប្រាស់។

/

អ្នកជំនាញខាងរចនា Rafael Dymek បានច្នៃដោយជោគជ័យនូវ “Apple Mirror” ដែលមានរូបរាងដូចទៅនឹង iPad យក្ស។ ថ្វីបើវាមិនត្រូវបានផលិតដោយ Apple ប៉ុន្តែ ម្ចាស់របស់វាបានយកលំនាំតាមផលិតផលរបស់ Apple ។ បណ្ដារូបសញ្ញាដែលបង្ហាញខ្លួននៅលើអេក្រង់ មានចំនុចដូចទៅនឹងកម្មវិធីនៅលើ iOS 10 ទន្ទឹមនឹងនេះ វាក៏មានមុខងារដែលអាចចូលមើលគេហទំព័រ មើលភាពយន្ត ផ្ញើសារ ឬដំណើរការសេវាផ្សេងៗដូច Uber ជាដើម។ កញ្ចក់នេះក៏ប្រើប្រាស់បច្ចេកវិទ្យបញ្ជាដោយការប៉ះ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិចម្លែក និងមិនត្រូវបានគេបង្ហើបឱ្យដឹងព័ត៌មានក្រៅពីនេះ។

/

Rafael Dymek ឱ្យដឹងថា គាត់បានធ្វើវាឱ្យដូចទៅនឹងរូបរាងរបស់ iOS 10 ប៉ុន្តែ យន្តការប្រតិបតិ្ត និងអ៊ីនធឺរហ្វេល គឺស្រដៀងទៅនឹង macOS។ ជាងនេះ កញ្ចក់ឆ្លាតវៃ ក៏អាចបិទដោយស្វ័យប្រវត្ត បើសិនមិនមានការប៉ះក្នុងរយៈពេល ៤៥វិនាទី។

បើទោះជាព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីន ក៏ដូចជាការបង្កើតឧបករណ៍នេះ មិនទាន់ត្រូវបានគេប្រកាសជាផ្លូវការ ប៉ុន្តែ គេជឿជាក់ថា អ្នករាល់គ្នាប្រាកដជាកំពុងតែស្រក់ទឹកមាត់ ព្រោះតែចង់បានវាមកប្រើ!

ប្រែសម្រួល ៖ តារាប្រភព ៖ TheNextWeb