ភ្នំពេញ ៖ ម៉ូតូរ៉ឺម៉កកង់បី មួយគ្រឿង ត្រូវរងនូវការ ខូចខាតទាំងស្រុង និងបុរសម្នាក់បាន រងរបួសធ្ងន់ធ្ងរ ខណៈត្រូវរថយន្តវីហ្គោ មួយគ្រឿង បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២១និង២០ នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ ២៧១ កែងផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបាន និយាយរៀបរាប់ប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ គេបានឃើញបុរស ម្នាក់វ័យជាង ៣០ ឆ្នាំ បានបើករ៉ឺម៉កកង់បី មួយគ្រឿង ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបើក រេចុះរេឡើង ហាក់បីដូចជា ស្រវឹងស្រា លុះ ជិះមកដល់ចំណុច កើតហេតុ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ប្រាក់ មិនចាំស្លាកលេខ មួយគ្រឿង បានបើកមកបុករ៉ឺម៉កកង់បី ពេញទំហឹងតែម្តង បណ្តាលឲ្យរ៉ឺម៉កកង់បី ក្រឡាប់ផ្ងារជើងខ្ទេចទាំងស្រុង នឹងអ្នក បើករ៉ឺម៉កត្រូវរថយន្តបុកផ្ងារក្រោយបោកក្បាលនឹង ដែករ៉ឺម៉កកង់បី នឹងបន្តបោកផ្ទប់នឹងថ្នល់ត្រូវរងរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចហៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ប្រភពដដែលបានបន្តថា រថយន្តបង្កក្រោយដឹងថាបើកបុកគេឲ្យរបួសរួចនោះ គេបានបើករត់គេចខ្លួនបាត់ស្រមោសតែម្តង ។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះគឺបង្កឡើងដោយសារ រថយន្តវីហ្គោលបានបើកបរក្នុងល្បឿនលឿន ទំនងជាអ្នកបើកបរស្ថិត ក្នុងស្ថានភាពថែមទៀត ទើបបើករហូតបង្កឲ្យមានគ្រោះថ្នាក់ដែលនឹកស្មានមិនដល់។
ជាពិសេសអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្ក្រោះ ចំណែកម៉ូតូកង់បីត្រូវ បាន ក្រុមគ្រួសារមកធ្វើលិខិតពីសមត្ថកិច្ចយកទៅជូសជុល ព្រោះរថយន្តបង្ករត់គេចបាត់ស្រមោស៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល