ដូចដែល Camnews បានរៀបរាប់ខ្លះៗមកហើយអំពីការកើនឡើងនូវចំនួនអ្នកមាននៅ
លើពិភពលោក ក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះគឺមានការកើនឡើងគួរអោយកត់សំគាល់
ជាពិសេស នៅក្នុងប្រទេសចិន​ តែម្តង ដែលក្នុងនោះភាគច្រើនគឺជាសេដ្ឋីវ័យក្មេង ។

ចំនែកកាលពីថ្ងៃទី 21 មេសា ម្សិលម៉ិញនៅក្នុងខេត្តមួយរបស់ចិន ឈ្មោះ zhejiang បាន
ធ្វើអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មនុស្សទូទៅ ដោយមានមហាសេដ្ឋីម្នាក់ បាន
យករថយន្តទំនើបៗ ចំនួន 26 គ្រឿងដើម្បីជាក្បួនហែរទៅទទួលកូនក្រមុំរបស់ខ្លួន ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីបណ្តាម៉ូដរថយន្តទំនើបៗជាច្រើនដូចជា​ Rolls Royce,
Ferrari, Lamborghini ដែលធ្វើអោយមនុស្សភាគច្រើនមានការច្រណែន និង កោតសរសើរ
មិនដាច់ពីមាត់ផងដែរ ។






(ប្រភពពី Mychinamyhome)
ដោយ៖រដ្ឋា