(អាមេរិក)៖ យោងតាមទស្សនាវដ្តីសុខភាព នឹងសម្រស់របស់អាមេរិកបានឲ្យដឹងថា មុន ជាបញ្ហាមួយដែលមនុស្សគ្រប់រូប មិនចង់ឲ្យកើតឡើងនៅលើផ្ទៃមុខ ព្រោះអាចបណ្តាលឲ្យមានស្នាម។ ដោយឡែក ដើម្បីកម្ចាត់មុន អ្នកគួរសាកល្បងវិធីដូចខាងក្រោម៖
ទឹកកកៈ យកទឹកកក រុំដោយក្រណាត់ ស្អំក្បាលមុនប្រមាណ ២០ ទៅ ៣០ វិនាទី ធ្វើបែបនេះដដែល១ថ្ងៃ ២ទៅ៣ដង ដើម្បីកាត់បន្ថយការហើមរបស់មុន ព្រោះទឹកកកធ្វើឲ្យរន្ធរោម ត្រជាក់ និងបណ្តេញខ្លាញ់ព្រមទាំងសារធាតុកខ្វក់ ចេញមកយ៉ាងងាយ។ក្រូចឆ្មារៈប្រើទឹកក្រូចឆ្មាស្រស់លាបលើមុន មុនពេលចូលគេង និងទុកឲ្យស្ងួត ក្នុងពេលព្រឹក មុននឹងចាប់ផ្តើមស្រកបន្តិចម្តងៗ។ វិធីនេះប្រើជាមួយមុនបរិវេណថ្ងាស ឬច្រមុះ។
ផលិតផលព្យាបាលមុនៈមានសារធាតុចម្បងគឺ Benzyl Peroride និង Salicylic តែពេលប្រើថ្នាំបន្តក់មុន កុំប្រើក្នុងបរិវេណច្រើនពេក។
បញ្ឈប់ទទួលទានរបស់ផ្អែម ពេលកើតមុនៈចៀសវាងរបស់ផ្អែមៗ ក្នុងចន្លោះពេលកើតមុន ជ្រើសអាហារដែលមានវីតាមីន A និង C រួមទាំងត្រូវទទួលទានទឹក ឲ្យបានច្រើន។
វិធីដើម្បីកម្ចាត់មុនក្បាលសៈ- ប្រើក្រូចឆ្មា ដុសលើស្បែកមុខ ១សប្តាហ៍ ២ដង។ - ឆ្ពុងផ្ទៃមុខ ជាមួយចំហាយទឹកក្តៅ ប្រមាណ១០នាទី ដើម្បីសម្អាតរន្ធរោម។- យកសាច់ដំឡូងបារាំង លាបលើក្បាលមុន។- លាយអំបិលបន្តិច ជាមួយទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ និងទឹកដោះគោឆៅ ៥០ មីលីលីត្រ ហើយមកលាបនៅលើផ្ទៃមុខ៕

