ប្លែក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីថ្មីៗនេះថា កូនភ្លោះដែលបានកើតមក មានលក្ខណៈចម្លែកបំផុត ពោលគឺម្ដាយតែមួយ កើតក្នុងថ្ងៃតែមួយ​ តែប្រទេសផ្សេងគ្នានោះ ត្រូវបានគេធ្វើពិធីខួបកំណើតរបស់ពួកគេ ក្នុងថ្ងៃ ច័ន្ទនេះហើយ។

width=455

វាជារឿងមួយដែល ស្ទើរតែមិនគួរអោយជឿសោះ ខណៈដែលអ្នកម្ដាយ Donna Keenan មានវ័យ២៨ឆ្នាំ បានបង្កើតកូនពីរនាក់ ពោលគឺប្រុសមួយ ស្រីមួយ ក្នុងថ្ងៃតែមួយ តែប្រទេសពីរផ្សេងគ្នា។

width=455

អ្នកស្រី Keenan បាននិយាយថា កូនប្រុសបងគឺ Dylan Joseph Fox បានកើតនៅក្នុងផ្ទះរបស់យាយតាគេ ក្នុងប្រទេសអង់គ្លេស ហើយកូនស្រី គឺឈ្មោះ Hannah Rose  បានកើតក្នុងមន្ទីរពេទ្យ  នៃប្រទេសស្កុតឡែន   ខណៈដែលគាត់បានធ្វើដំណើរទៅដល់ទីនោះ បានរយៈពេលត្រឹមតែ ១ម៉ោង ៤០នាទី គាត់ក៏កើតបាន កូនស្រីរូបនេះមួយទៀត។

width=455

ទោះបីជាយ៉ាងណាក៏ដោយ ក្មេងទាំងពីរនាក់នេះ ទោះបីជាកើតក្នុងថ្ងៃតែមួយក៏ពិតមែន តែសញ្ជាតិខុសគ្នា។ តើអ្នកយល់យ៉ាងណាដែរ?

ដោយ៖ រដ្ឋាប្រភព៖ newsday