តាមផែនការ វេជ្ជបណ្ឌិត Shawn Goodman នឹងវះកាត់ ភ្នែកខាងស្តាំឲ្យកុមារា Jesse Matlock។
ប៉ុន្តែបញ្ហាគឺ នៅពេលចូលបន្ទប់វះកាត់ គ្រូពេទ្យបានធ្វើការវះកាត់ភ្នែកខាងឆ្វេង ដោយដឹង
ថាខុសទើបប្រញាប់ប្រញាល់​កែកំហុស​ ដោយការប្តូរទៅវះកាត់ភ្នែកខាងស្តាំវិញ។
ពិតជាសំណាងអាក្រក់ចំពោះកុមារា Jesse ជាជនជាតិ កាណាដា ដែលបានកា្លយជាជន
រងគ្រោះក្នុងការភ័ន្តច្រឡំនេះ។

Jesse ត្រូវបង្ខំចិត្តវះកាត់ ដើម្បីជំនះស្ថានភាពដំណើរខូចរបស់សាច់ដុំ ដែលធ្វើឲ្យ Jesse
មានការងាករេ ហើយការវះកាត់នេះចំណាយពេលត្រឹមតែ 1 ម៉ោងតែប៉ុណ្ណោះ។
តាមការអោយដឹងពីឪពុក Jesse និយាយថា គ្រូពេទ្យមិនដឹងថាត្រូវវះកាត់ភ្នែកខាងណាទេ
នៅពេលក្នុងបន្ទប់វះកាត់ ពីព្រោះគិលានុបដ្ឋានយិកាបានរុំដំបៅភ្នែកខាងស្តាំដែល
ជាភ្នែកត្រូវវះកាត់។ ប៉ុន្តែ គ្រូពេទ្យក៏មិនទាន់ពន្យល់ហេតុអ្វីបានជានៅបន្តធ្វើការ
វះកាត់ បើទោះជាមិនបានដឹងប្រាកដថា ត្រូវវះកាត់ភ្នែក ខាងឆ្វងឬខាងស្តាំយ៉ាងណានោះ។
ឪពុកម្តាយរបស់ Jesse ឥឡូវបារម្ភយ៉ាងខ្លាំង ចំពោះសមត្ថភាពមើលនៃភ្នែកទាំងពីរ
របស់កូននឹងត្រូវកាត់បន្ថយឬយ៉ាងណា ដោយការវះកាត់មិនចាំបាច់នេះ។ បច្ចុប្បន្ន ភ្នែក
ទាំងពីររបស់ កុមារា Jesse គឺមើលមិនសូវច្បាស់ និងមានភាពស្រពិចស្រពិលជាមួយពន្លឺ។

(ដោយ៖ មិនា)