ព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ លើវិថីឯករាជ្យ ត្រង់ចំណុច មុខការិយាល័យ កណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរ មួយកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក LEXUS RX300 ពណ៌ទឹកមាស មានទិសដៅពី ត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ត១គ្រឿងម៉ាក LANDCRUISER ពណ៌ខ្មៅ មានទិសដៅពី លិចទៅកើត។

តែយ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់នេះ ពុំបង្កឲ្យមានអ្នករងរបួសទេ។  ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ដែលរងការ ខូចខាត កំរិតធ្ងន់ធ្ងរនោះ ត្រូវបាននគរបាល ចរាចរណ៍ យកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយបន្តទៀត៕

/

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល