កាលពីប៉ុន្មានថ្ងៃមុន មនុស្សជាច្រើនបានជ្រួលច្របល់យ៉ាងខ្លាំងចំពោះ វីឌីអូ របស់សាក
សពមនុស្សក្រៅភព ដែលបានបង្ហាញខ្លួននៅ Irkutsk ទីក្រុង Siberia ប្រទេសរុស្ស៊ី ។
ហេតុការណ៍ដ៏ពិសេសនេះ បានទាក់ទាញការយកចិត្តទុកដាក់ជាយ៉ាងខ្លាំងពីសំណាក់
អ្នកពត៌មាននិងប្រជាជននៅទូទាំងប្រទេសរុស្ស៊ី ក៏ដូចជាទូទាំងពិភពលោកផងដែរ។
មើលវីឌីអូនៅទីនេះ
ក្នុង Video Clip នេះ គឺជាសាកសព ដែលមានរូបរាងដូចនឹងមនុស្ស តែខ្លួនរងរបួសខ្លាំង អត់មានជើងខាងស្តាំ រាងតូចស្គម មានកម្ពស់ប្រហែល 85-110 cm មើលទៅដូចជា
មនុស្សស្រី ។ក្រោយពីបានចុះផ្សាយនៅលើគេហទំព័រ YouTube Video Clip នេះបាន
ទាក់ទាញអ្នកទស្សនាបានជាង 40.000នាក់។ ដល់ថ្ងៃទី 17ខែមេសា វីឌីអូនេះត្រូវបាន
បកប្រែទៅជាភាសា អង់គ្លេស និងទាក់ទាញអ្នកទស្សនាបន្ថែមបានជាង 630.000នាក់
បន្ថែមទៀតផងដែរ។
ដើម្បីស្វែងរកការពិត ប៉ូលិសរុស្ស៊ីបានតាមដាន Email របស់ SashafromBaikal ដែល ជាអ្នកផ្សព្វផ្សាយ Video Clipនេះ។ បន្ទាប់មកប៉ូលិសក៏រកឃើញអាស័យដ្ឋានរបស់គេ ។ ប៉ូលិសបានស្នើ គាត់នាំដល់កន្លែង បានរកឃើញសាកសពចម្លែកនោះ។ ពេលនោះ SashafromBaikal ត្រូវបង្ខំចិត្តបង្ហាញឲ្យប៉ូលិសមើល តុក្កតា ដែលបានធើ្វអំពីម្ស៉ៅ ហើយ ខាងក្រៅគឺស្បែកមាន់តែបុណ្ណោះ។ SashafromBaikal សារភាពថា គាត់និងមិត្តភ័ក្រម្នាក់
ទៀត បានច្របល់នំធើ្វតុក្កតាមនុស្សក្រៅភពនេះ ហើយយកទៅបញ្ចុះក្នុងព្រៃ។ ក្រោយ
មក គេធ្វើពុតថាបានរកឃើញសាកសពមនុស្សក្រៅភពនេះ ថតជា Video Clip ហើយ ផ្សាយតាមប្រព័ន្ធ Internet ។ តាមពត៌មានកាសែត Life News អ្នកដឹកនាំរឿង 2នាក់នេះ
គឺ Timur Hilaev (អាយុ18ឆ្នាំ) និង Kirill Vlasov (អាយុ19 ឆ្នាំ)។
(ដោយ៖មិនា)