(ស៊ីអិនអិន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា មិនបានអនុវត្តន៍ ទៅតាមយុទ្ធនាការ ដែលប្រទេសរបស់ខ្លួន កំពុងតែប្រព្រឹត្តឡើយ នោះគឺការអំពាវនាវឲ្យបញ្ឈប់ការជក់ បារីនៅទីសាធារណដើម្បីសុខភាព ដោយលោកបែរឈរកាន់បារីជក់ និងបង្ហុយផ្សែងកណ្តាលវាលតែម្តង។ នេះបើតាមការចេញផ្សាយ​ មុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

/

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ធ្លាប់បានចុះផ្សាយពី យុទ្ធការបញ្ឈប់ការជក់បារី នៅទីសាធារណនេះ ដែលបានប្រព្រឹត្តទៅចាប់តាំង ពីខែឧសភាមកម្ល៉េះ ដោយអនុវត្តន៍ទៅលើ ទីសួនច្បារ ផ្សារទំនើប ទីកន្លែងកម្សាន្ត និងជាពិសេសតំបន់ ដែលជាកន្លែងមានកុមារជាច្រើន ចូលចិត្តទៅដើរលេង។

/

តាមពិតរូបភាព នៃការកាន់បារីជក់ របស់លោក គីម ជុងអ៊ុន នោះគឺត្រូវបានថតនិងចេញផ្សាយដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើងខ្លួនឯង ដោយមិនបានគិតថា វាបានបញ្ច្រាស់ទៅនឹងប្រធានបទនោះទេ។

គួរបញ្ជាក់ថា រូបភាពដែលត្រូវបានលុប​ចោលទៅវិញនោះ គឺបង្ហាញពីលោក គីម ឈរអមដោយមន្ត្រី កំពូលជាច្រើនទៀតនៅទីកន្លែង សាធារណមួយក្នុងទីក្រុងព្យុងយ៉ាង ដោយដៃរបស់លោកមាន កាន់បារីមួយដើម ដែលកំពុងហុយផ្សែង ដែលនេះបានបញ្ជាក់ថា លោកកាលនោះកំពុងជក់បារី៕

ប្រភព ៖ ស៊ិអិនអិន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង