ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកតាមដាន រកជើងហោះហើរម៉ាឡេស៊ី MH370 បានប្រទះឃើញវត្ថុដ៏គួរអោយ សង្ស័យ មួយចំនួននៅក្នុងបាតសមុទ្រនៃមហាសាគរឥណ្ឌា ជុំវិញ    ទីតាំងដែលក្រុមរុករក កំពុង ធ្វើប្រតិ បត្តិ ការរុករកទ្រង់ទ្រាយតូចនៅថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០១៤ នេះ។

/

ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយទៀតថា ផែនទីថ្មី  សម្រាប់រុករក MH370 នោះ ត្រូវបានក្រុម រុក រក ប្រើប្រាស់ ហើយក្រោយពីធ្វើការពិនិត្យ ដោយថតរូបភាព តាមប្រព័ន្ធ  ផ្កាយរណប និង ការវិភាគពី ដំណើរហោះហើរកន្លងមក គេបានប្រទះឃើញវត្ថុដ៏គួរឲ្យសង្ស័យ មួយចំនួន  បើទោះ បី ជាអាចនឹងគ្រាន់ តែជាផ្ទាំងថ្មបាតសមុទ្រ ដែលបានបង្កើតឡើង ជារូបភាពចម្លែកនោះក៏ដោយ។

/

កាសែត The Times    ពី ទីក្រុង ឡុងដ៍  បាន ចេញផ្សាយតាមសម្តីលោក ម៉ាទីន ដូឡាន ប្រធាន ការិយា ល័យ សុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីថា “ វាមិនទាន់មានការបញ្ជាក់ចេញមកច្បាស់លាស់ ដែលថាវាមើល ទៅ ដូចជាយន្តហោះនោះទេ។ វាគ្រាន់តែជាតំបន់ឋាននរកមួយ។ តំបន់នេះ គឺ ពិបាក និង មានភាពស្មុគ ស្មាញជាទីបំផុត។”

/

/

ទោះបីជាយ៉ាងណាក៏ដោយលោក ដូឡាន ដែល   ដឹកនាំប្រតិបត្តិការរុកនេះ ការ រុករកទ្រង់ទ្រាយ តូចលើ តំបន់ខាង លើ  នេះ នឹង     ត្រូវប្រកាសលទ្ធផលឆាប់ៗខាងមុខនេះ ដោយយោងទៅលើ ទិន្នន័យពីផ្កាយ រណប និង ការធ្វើគំរូ វិភាគការហោះរបស់យន្តហោះនោះ  ។  ជើង ហោះ  ហើរ របស់អតីតអាកាសចរណ៍ ម៉ាឡេស៊ី MH370 រួមជាមនុស្ស ២៣៩នាក់បានបាត់ខ្លួនកាលពីថ្ងៃទី ០៨ ខែមីនា កន្លងទៅនេះ ដោយមិន ដឹង ថាពេល ណារកឃើញនោះទេ៕

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គោហ្គល