ក្រោយរយះដ៏ខ្លី បន្ទាប់ពីបានផ្ញើលិខិតអញ្ជើញ ទៅបណ្តាអ្នកសារព័ត៌មាន ដើម្បីចូលរួមព្រឹត្តិការណ៍ បង្ហាញខ្លួន Phablet Xperia Z Ultra នៅថ្ងៃទី ២ ខែកក្កដា ខាងមុខនេះ រូបភាពថតមួយសន្លឹកនៃ Phablet ទំហំធំរបស់ Sony ត្រូវបានលេចធ្លាយ។
រូបភាពជាមួយការបង្ហាញឲ្យឃើញមានទំហំ 6.44 inch (ចចាមអារាម), Xperia Z Ultra មានរូបរាងដូចនឹង Tablet ជាង ជាស្មាតហ្វូន។ បើតាមបណ្តាព័ត៌មានចចាមអារាមបានឲ្យដឹងថា Xperia ZU នឹងមានកំរិតពន្លឺអេក្រង់ 1920 x 1080p (Full HD)។ វានឹងបំពាក់ CPU Snapdragon 800 Quad Core ល្បឿន 2.2GHz, RAM 2GB, មេម៉ូរីក្នុង 16GB (អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD)។

Xperia ZU មានកាមេរ៉ាក្រោយទំហំ 8MP ប្រើប្រាស់ Sensor Exmor RS ប្រចាំត្រកូលរបស់ Sony។រូបភាពដែល Sony បានផ្ញើទៅអ្នកសារព័ត៌មានបានឲ្យឃើញថា Xperia ZU នឹងមានកម្រាស់ស្តើងដូចនឹងការរចនាម៉ូតរបស់ Xperia Z និង Xperia Tablet Z ដែរ៕

ដោយ៖ សិលាប្រភព៖ VReview