កាលពីពេលថ្មីៗនេះរូបភាពដែលបង្ហាញពី ក្បាច់រាំ របស់ប្រធាធិបតីប្រទេស រុស្ស៊ី លោក
Medvedev តាមចង្វាក់ភ្លេង American Boy ដែលទទួលពេញនិយមកាលពីកំឡុងឆ្នាំ 1990
ត្រូវបានបង្ហោះតាមគេហទំព័រមួយចំនួន ធ្វើអោយមានចំនាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់
មជ្ឈដ្ឋាន ។

ក្នុងសំលៀកបំពាក់អាវកាក់ពណ៌ទឹកប្រាក់ អាវសឺមី លោក Medvedev បង្ហាញនូវក្បាច់រាំ
ជាមួយចង្វាក់ភ្លេងប្រមាណជា ជិតមួយនាទីត្រូវបានគេថតជា Clip វីដេអូ រួចបង្ហោះលើទំព័រ
Youtube ។
តាមប្រភពពី AFP បានស្រង់សំដីរបស់លោក Medvedev ថា Clip វីដេអូ នេះពិតជារូបគាត់
រួមជាមួយគណៈប្រតិភូមួយចំនួនទៀតចូលរួមរាំកំសាន្ត កាលពីឆ្នាំទៅ ។ គាត់ក៏បានសរសេរ
រៀបរាប់ពីសកម្មភាពទាំងនេះនៅលើ គេហទំព័រ Twitter ផងដែរ ។
លោក Natalia Timakova អ្នកនាំពាក្យរបស់លោក Medvedev បានអោយដឹងថាទោះបីជា
លោក Medvedev ក្លាយជាប្រធានាធិបតីក្តីតែគាត់តែងតែនៅមានការណាត់ជួបជាមួយនឹង
មិត្តចាស់ៗរបស់គាត់ជាដរាប ។ ចំពោះលោកប្រធានាធិបតី លោក Vladimir Putin គឺមិន
មានការចូលរួម រាំនៅមុខមហាជននៅឡើយ តែលោកធ្លាប់បានលេង ព្យាណូ និងតែងបទ
ភ្លេងចង្វាក់ jazz ។
គួរបញ្ជាក់ថាបច្ចុប្បន្ន ប្រទេស រុស្ស៊ី ត្រូវបានគ្រប់គ្រងអំណាចដោយប្រធាធិបតីពីររូបគឺ
លោក Medvedev និង លោក Vladimir Putin ដែលនៅឆ្នាំ 2012 ខាងមុខប្រទេស រុស្ស៊ីទាំង
មូលនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសារជាថ្មីផងដែរ ៕
ដោយ :រដ្ឋា