នេប៉ាល់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯប្រទេសនេប៉ាល់ឯណ្ណោះ គឺមានសត្វខ្លាដំបងដ៏ធំមួយ បានត្រាច់ចរពីព្រៃ ហើយបានដើរចូលក្នុងភូមិអ្នកស្រុក រួចក៏បានវាយប្រហារអ្នកស្រុក អោយរងរបួសមិនតិចនាក់ឡើយ។

width=456

ប្រភពដដែលបានបន្ដថា រឿងរ៉ាវនេះ បានកើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃម្សិលមិញនេះនៅក្នុងភូមិ Kathmandu នៃប្រទេសនេប៉ាល់ ខណៈដែលខ្លាដំបងដ៏ធំនេះ បានវាយប្រហារអ្នកស្រុកចំនួន ១៥នាក់ ដោយរូមទាំងក្រុមប៉ូលីសចំនួន ៣នាក់ក្នុងនោះផងដែរ។

width=456

width=456

លោក Marksmen ដែលជាអាជ្ងាធរ ​នៅក្នុងភូមិកើតហេតុខាងលើ បាននិយាយថា ដោយសារតែខ្លានេះ មានសភាពកាចពេក ហើយប៉ូលីសមិនព្រមបាញ់សម្លាប់វា លោកក៏បានបញ្ចាអោយមនុស្ស ដែលមានកម្លាំងខ្លាំង ប្រដាប់ដោយដំបូងវែង ខ្លី ស្ទាក់វាយខ្លានោះ ស្លាប់ទៅ៕

ដោយ៖ ណារិន្ទប្រភព៖ dailymail