ព័ត៌មានអន្តរជាតិ ៖ អ្នកដំណើរសរុប ២៣ នាក់ ដែលបានមានវត្តមាននៅលើយន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ Tara ម៉ាស៊ិនពីរ បានស្លាប់បាត់បង់អាយុជីវិតគ្មានសល់សូម្បីតែម្នាក់ នេះបើយោង តាមសេចក្តីរាយការណ៍ ពីយោធាប្រទេសនេប៉ាល់។ ក្រោយប្រតិបត្តិការស្រាវជ្រាវរយៈពល៤ម៉ោង បន្ទាប់ពីយន្តហោះបាត់ខ្លួន យន្តហោះក្រុមហ៊ុនអាកាសចរណ៍ខាងលើ រកឃើញហើយ ពោលពិត ជាបានធ្លាក់ចុះ នៅឯក្នុងព្រៃ ស្រុក Myagdi ប្រទេស នេប៉ាល់ ពិតប្រាកដមែន ។

/

                                                                  រូបភាពឯកសារ

អ្នកនាំពាក្យ ឲ្យយោធាប្រទេសនេប៉ាល់ Tara Bahadur Karki អះអាងឲ្យដឹងថា​ អ្នកដំណើរសរុប ២៣នាក់ដែលមានវត្តមាននៅលើយន្តហោះ ទាំងអស់គ្នាបានស្លាប់បាត់បង់ជីវិត ក្រោយយន្តហោះ ធ្លាក់ចុះ ។ ប្រភពបន្តអោយដឹងថា ខណៈក្រុមការងារ យោធាប្រទេសនេប៉ាល់ ចុះទៅកន្លែងកើត ហេតុ មានការរកឃើញ បំណែកស្លាប និងកន្ទុយយន្តហោះ ខណៈតួយន្តហោះពុំទាន់រកឃើញនៅ ឡើយទេ។

គួររំឮកថា យន្តហោះខាងលើ បានបាត់ដានភ្លាមៗពីប្រព័ន្ធរ៉ាដា បន្ទាប់ពី ហោះ បានត្រឹមតែ ៩នាទី តែប៉ុណ្ណោះ ៕

- អាន ៖ Updated; យន្តហោះ បាត់ដាន ពីប្រព័ន្ធ រ៉ាដា ទំនង ជាធ្លាក់ និងផ្ទុះឆេះហើយ នៅតំបន់ព្រៃ

/

                                                                  រូបភាពឯកសារ

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ kathmandupost