បន្ទាប់ពីស្មាតហ្វូន iPhone 5ថ្មីៗនេះ បានចេញលក់នៅក្នុង ប្រទេសចិនមក ហាងលក់ស្មាតហ្វូន ពេញនិយមជាច្រើន កំពុងតែរកចំណូល ពីការលក់ឧបករណ៍ អេឡិចត្រូនិចបន្ទាប់បន្សំ បានច្រើនជាង លក់ទូរស័ព្ទទៅទៀត។ ជំនួយការហាងម្នាក់នៅក្នុងក្រុមហ៊ុន Apple បានអះអាងថា ហាងលក់ទូរស័ព្ទជាច្រើន ជាធម្មតារកចំណូលបានត្រឹមតែ ១ភាគរយ ពីការលក់ iPhone5 មួយគ្រឿង។

ចំណែកការលក់ស្គ្រីនការពារអេក្រង់វិញ រកចំណេញបាន ច្រើនជាងឆ្ងាយណាស់។ ស្គ្រីនការពារអេក្រង់ iPhone5 មួយ (iPhone 5 screen protector) នៅក្នុងទីផ្សារចិន មានតម្លៃពី ២០យែន( ៣,២០ដុល្លារ) ទៅ ២២៨យែន ( ៣៦,៦០ដុល្លារ) ខណៈដែលការ លក់បន្ទះប្លាស្ទីកស្តើងការពារអេក្រង់ មានតម្លៃប្រហែល ២,៨យែន(០,៤៥ដុល្លារ)។

អ្នកកាសែតចិនម្នាក់បានទៅមើល ការលក់ទូរស័ព្ទនៅហាងមួយកន្លែង នៅទីក្រុង ណាជីង ថែម ទាំងបានឃើញការលក់ស្រោម ការពារខាងក្រៅ ស្មាតហ្វូនចំនួនពីរប្រភេទ។ មួយមានតម្លៃ ១៦០យែន(២៥ដុល្លារ) និងមួយទៀត មានតម្លៃ ១៨៦យែន( ៣០ដុល្លារ)។

នៅក្នុងទីក្រុងនេះ នៅតាមចញ្ចើមផ្លូវ គេសង្កេតឃើញមានការលក់ ស្រោមការពារស្មាតហ្វូន ជាច្រើនប្រភេទគ្រប់តម្លៃ ដែលអ្នកលក់នៅទីនោះ បាននិយាយថា ពួកគេយកពីកន្លែង បោះដុំតែមួយដូចគ្នា។

យោងតាមអ្នកលក់នៅក្នុងហាង Apple ម្នាក់នៅក្នុង ទីក្រុងណានជីង បាននិយាយថា គ្រប់អតិថិជនដែលបានទិញ iPhone5 មួយគ្រឿង គឺតែងទាមទារចង់បាន ស្គ្រីនការពារសាកសមមួយ ដែលជារើយៗមានតម្លៃលើពី ៤៨ដុល្លារ ខណៈដែលការលក់ iPhone មួយគ្រឿង មិន អាចទទួលបានចំណេញ ដល់ចំនួននេះនោះទេ។

គួររំលឹកថា កាលពីមុន យើងបានរបាយការណ៍ថា ទីផ្សាររបស់ក្រុមហ៊ុនលក់ស្គ្រីន ការពារអេក្រង់ក្នុងប្រទេសចិន សម្រាប់ឧបករណ៍ Apple រកចំណូលបានរហូតដល់ ១០០លានយែន ( ១៤,៦៤លានដុល្លារ)៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល