មុននេះមិនយូរប៉ុន្មាន Ronaldo បានបង្កព្យុះភ្លៀងដោយចង់ចាកចេញពី Real Madrid។ទន្ទឹមនឹងនេះ តាមប្រភពកាលពីពេលថ្មីៗនេះបានឲ្យដឹងថា Ronaldo មិនមានគំនិតចង់បន្តកិច្ចសន្យាថ្មីជាមួយ Real ឡើយ ហើយថែមទាំងកំពុងនឹក Alex Ferguson ទៀតផង។

ដូច្នេះហើយ នៅក្នុងកិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ គ្រូបង្វឹករបស់ ManUnited បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងច្បាស់ពីការចង់នាំ Ronaldo វិលត្រលប់មកពហុកីឡាដ្ឋាន Old Trafford វិញ។ លោក Sir Alex បានឲ្យដឹងថា: “ខ្ញុំគិតថារឿង Man United ទិញយកកីឡាករ Ronaldo មកវិញគឺពិតជាមាន ប៉ុន្តែវានឹងមិនអាចកើតឡើងបានទេ។ អ្នកទាំងអស់ត្រូវគិតដល់តំលៃខ្លួនរបស់ Ronaldo ពេលបច្ចុប្បន្ននេះ។ វាច្បាស់ណាស់ថា ពិតជាគ្មានសមត្ថភាពទិញគេបានឡើយ”។

/

Ferguson ចង់ណាស់ តែមិនអាចទិញ CR7 

បើទោះជាទទួលស្គាល់ថាពិបាកក្នុងការនាំ Ronaldo Old Trafford វិលមកវិញ តែគ្រូបង្វឹក Fergusonក៏បានធ្វើការកំណត់ពីអនាគតរបស់សិស្សចាស់របស់ខ្លួន។ Ferguson បានចែករំលែកថា: “Ronaldoគឺជាកីឡាកររបស់ Real ហើយនេះគឺជាក្លឹបក្នុងក្តីសុបិនរបស់ Ronaldo តាំងពីនៅក្មេង។ គេចង់លេងបាល់នៅទីនោះ ប៉ុន្តែមិនមានន័យថាលេងនៅទីនោះជារៀងរហូតឡើយ”៕

ដោយ៖ សិលាប្រភព៖ 24h