ព័ត៌មានអន្តរជាតិ ​៖​  ​បើតាមការអោយដឹងពីទំរសារព័ត៌មានបរទេស ដេលីម៉ែល ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា ណាសា (Nasa) ក៏កំពុង​ផលិត​សំលៀក​បំពាក់​អវកាស​ដែល​មាន​សម្ថ​ភាព​ខ្ពស់​ជាង​មុន​។

width=465

លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា NASA បាន​បង្ហាញ​ឲ្យ​សាធារណៈជន​ទូទៅ បាន​ឃើញ​នូវ​សំលៀក​បំពាក់​ថ្មី​មួយ​ប្រភេទ​ទៀត សម្រាប់​អវកាសយានិក​របស់ខ្លួនដែល​ឯ​ក​សណ្ជាន​ថ្មី​នេះ មាន​សណ្ឋាន​ស្រដៀង​គ្នា​ទៅ​នឹង​រូបភាព​សំលៀកបំពាក់ របស់​តួអង្គ Buzz Lightyear នៅក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង Toy Story អឹ​ញ្ចឹង​ដែរ​។

width=463

សំលៀក​បំពាក់​អស្ចារ្យ​មួយ​នេះ  គឺ​មានឈ្មោះ​ថា​Z-1 ដែល​មាន​លក្ខណៈសម្បត្តិ​ពិសេសៗ​ជាច្រើន​។ វា​គឺ​មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​អា​វកាស​យានិក  មាន​ភាពងាយស្រួល  ក្នុងការ​ធ្វើ​ចលនា​ទៅតាម​កាយវិការ របស់​ខ្លួន​ជាង​សំលៀក​បំពាក់​ពីមុន​ប៉ុណ្ណោះ​ទេ   តែ​ថែមទាំង​ផ្តល់​ភាព​ធន់​ស្វិត ដែល​អាច​រក្សាបាន​សីតុណ្ហភាព​ល្អ​ជាង​មុន​ទៀត​ផង​។ 

width=465

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អង្ក​ការ​NASA កំពុងតែ​ធ្វើ​ការអភិវឌ្ឍ​ន៏​សំលៀក​បំពាក់​អវកាស​ថ្មី​នេះ ហើយ​គេ​រំពឹងថា វា​អាច​នឹង​ត្រូវ​បាន​រួចរាល់​ឲ្យប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ​។ ចំពោះ​តម្លៃ​នៅ​ក្នុង​ការផលិត​សំលៀក​បំពាក់​ថ្មី​នេះ​​  ក្នុង​មួយ​សម្រាប់​ឮ​គឹ​មិនទាន់​ត្រូវបាន​គេ​កំណត់​ជា​ផ្លូវការ​នោះទេ​៕
ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល