កាលពីថ្មីៗនេះ មានការ ប្រកាសជ្រើសរើសស្ត្រីក្រមុំព្រហ្មចារីដែលមាន​ដើមទ្រូងធំរបស់
ក្រុមហ៊ុនមួយនៅប្រទេសចិន បានធ្វើឲ្យមានការលេចឡើងនូវមតិសាធារណះក្នុងស្រុក
ដើម្បីជំទាស់យ៉ាងខ្លាំងទៅលើបញ្ហាខាងលើនេះ។ តាមការប្រកាសជ្រើសរើសរបស់
ក្រុមហ៊ុននោះ បេក្ខជនឈរឈ្មោះ ត្រូវជាស្រ្តីក្រមុំព្រហ្មចារី និងត្រូវមានដើមទ្រូងធំៗ
មានខ្នាតចាប់ពី 90cm ឡើងទៅ។ កិច្ចការរបស់ស្ត្រីៗនេះគឺប្រើ មាត់ដើម្បីបេះត្រួយតែ
បន្ទាប់មកទម្លាក់វាចូលក្នុងកន្ត្រក​ ដែលត្រូវបានដាក់នៅគំលាតសុដន់របស់ខ្លួន។
មតិសាធារណះចិនតាំងពីមុនបានមិនពេញចិត្តចំពោះការប្រកាសជ្រើសរើសនោះហើយ
ឥឡូវកាន់តែខឹងខ្លាំងជាងទៅទៀត នៅពេលដែលរូបភាព ពិពណ៌នាអំពីកិច្ចការរបស់ក្រុម
ហ៊ុននេះត្រូវបានផ្សាយទៅលើបណ្តាញ internet។ មតិជាច្រើនបាននិយាយថា តម្រូវការ
ក្នុងការជ្រើសរើស និងការងារដែលបុគ្គលិកនេះត្រូវបំពេញ គឺពិតជាហួសហេតុយ៉ាងខ្លាំង
ពីព្រោះវាផ្តោតទៅកាន់កន្លែងអៀនខ្មាស់របស់ស្រ្តីៗ។
ប៉ុន្តែ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា តែដែលត្រូវបានស្រ្តីក្រមុំព្រហ្មចារី
បេះហើយទុកក្នុងដើមទ្រូងនេះ នឹងមានរស់ជាតិពិសេសជាងធម្មតា។

ស្រី្តក្រមុំព្រហ្មចារីនេះត្រូវប្រើមាត់ដើម្បីបេះត្រួយតែ



កន្ត្រកដាក់នៅគំលាតសុដន់


ហើយប្រើមាត់ទម្លាក់ត្រួយតែចូលក្នុងកន្ត្រក


ក្រោយពីទម្លាក់ចូលកន្ត្រក តែនឹងធ្លាក់ចូលក្នុងថង់ក្រហមដែលបានដាក់នៅខាងក្រោម


(ដោយ៖ មិនា)