កាលពីថ្ងៃទី 19 មេសា 2011 នេះលោកតា Jirouemon Kimura បានក្លាយជាអ្នកដែល
មានអាយុច្រើនជាងគេក្នុងពិភពលោក ពេលដែលគាត់ឈានចូលអាយុ 114 ឆ្នាំ ។
តាមប្រភពពី AP បានអោយដឹងថាលោកតា Jirouemon Kimura កើតនៅឆ្នាំ 1897
ចំពោះការឈានចូលអាយុ 114 ឆ្នាំរបស់គាត់ក៏មានការប្រារព្ធធ្វើនូវពិធីទទួលទាន
អាហារតាមទំនៀមទំលាប់ពិសេសរបស់ជនជាតិជប៉ុន ។

លោកតាមានទឹកចិត្តសប្បាយរីករាយជាមួយគ្រួសារនៅឯទីក្រុង Kyoto ព្រោះមាន
ការចូលរួមពីកូនប្រសារស្រី អាយុ 82 ឆ្នាំជាប្រពន្ធកូនច្បងរបស់គាត់ និងចៅស្រី
ប្រសារអាយុ 58 ឆ្នាំត្រូវជាប្រពន្ធរបស់ចៅប្រុសរបស់គាត់ផងដែរ ។ លោកតាមាន
កូនទាំងអស់ 7 នាក់ នៅរស់ 5នាក់ ,មានចៅបង្កើត 14 នាក់ ចៅទួត 25 នាក់ និង
ចៅ លា 11នាក់ ។
លោកតា Jirouemon Kimura ត្រូវបានក្រុមអ្នកសិក្សាពីមនុស្សចាស់របស់ អាមេរិក
នៅ Los Angeles ហៅកាត់ថា (GRG) ដាក់ចូលក្នុងបញ្ជីរអ្នកមានអាយុច្រើនជាងគេ
លើពិភពលោកជំនួសកន្លែង លោកតា Walter Breuning ដែលបានទទួលមរណៈភាព
កាលពីដើមខែមេសា ឆ្នាំ 2011 នាពេលថ្មីៗនេះ ៕
(ប្រភពពី AP)
ដោយ :រដ្ឋា