ក្រោយពីមានព័ត៌មានចចាមអារាមជាច្រើនបានលេចឡើង កាលពីថ្ងៃម្សិលមិញ LG បានណែនាំជាផ្លូវការនូវ Optimus G Pro, ស្មាតហ្វូនស៊េរីខ្ពស់ រួមជាមួយនឹងអេក្រង់ទំហំធំ 5.5-inch កំរិតពន្លឺ FullHD។ 

មានតួនាទីជាផលិតផលថ្មីរបស់ក្រុមហ៊ុន LG, G Pro ត្រូវបានបំពាក់នូវរូបសណ្ឋានដ៏ខ្លាំងមួយ ដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ជាមួយផលិតផលពីក្រុមហ៊ុនផ្សេងដូចជា Sony Xperia Z រឺ HTC Butterfly។ វាត្រូវបានបំពាក់នូវ CPU Quad Core Snapdragon 600 ថ្មីបំផុតរបស់ Qualcomm ជាមួយនឹងល្បឿន 1.7GHz, RAM 2GB និងមានមេម៉ូរីក្នុង 32GB,ហើយអ្នកប្រើប្រាស់ក៏អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD។ Optimus G Pro ក៏ជាស្មាតហ្វូនដំបូងគេរបស់ LG ដែលបានបំពាក់បច្ចេកវិទ្យាសាកថ្មអត់ខ្សែ ជាមួយថ្មទំហំ 3140mAh។

/

LG Optimus G Pro ត្រូវបានចាប់ផ្តើមដាក់លក់ពីសប្តាហ៍នេះតទៅ ប៉ុន្តែលក់តែក្នុងប្រទេសកូរ៉េតាមរយះក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ SK Telecom, KT និង LG Uplus ជាមួយតំលៃប្រហែល 897$។ បច្ចុប្បន្ននៅមិនទាន់ព័ត៌មានណាមួយនិយាយពីការដាក់លក់នៅទីផ្សារប្រទេសផ្សេងទៀតឡើយ។ ប្រហែលជាត្រូវរង់ចាំដល់ត្រីមាសទី II ទើបវាត្រូវបានដាក់លក់នៅអាមេរិច។ LG ក៏បាននាំយកស្មាតហ្វូនថ្មីនេះទៅ Mobile World Congress 2013 ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែនេះផងដែរ៕

ដោយ៖ សិលាប្រភព៖ TTE