
ល្ងាចថ្ងៃ១៩ខែមេសា ឧទ្ធម្ភាគចក្រដឹកជញ្ជូន 23នាក់ បានឆេះហើយធ្លាក់ចុះ
នៅជ្រលងភ្នំមួយ នៅតំបន់ខាងឦសានប្រទេសឥណ្ឌា។ គ្រោះថ្នាក់កើតឡើង
នៅពេល យន្តហោះកំពុងស្វែងរកវិធានការហោះចុះ ព្រលានយន្តហោះនៅក្រុង
Tawang រដ្ឋ Arunachal Pradesh។ យ៉ាងហោចណាស់ មាន 17 នាក់ស្លាប់ និង
6 នាក់បានសង្គ្រោះក្នុងស្ថានភាពរងរបួសដ៏ធ្ងន់ធ្ងរ។
ឧទ្ធម្ភាគចក្រនេះ ចាប់ផ្តើមហោះឡើង ពីទីក្រុង Guwahati រដ្ឋ Assam នៅម៉ោង
13និង15 នាទី (ម៉ោងនៅតំបន់) ហើយត្រូវធ្លាក់ នៅជិតព្រលានយន្តហោះ របស់
ឧទ្ធម្ភាគចក្រ នៅលើកំពូលភ្នំក្រុងTawang។ ក្នុងឧទ្ធម្ភាគចក្រមាន ភ្ញៀវ18នាក់
ក្នុងនោះមាន ក្មេង2 នាក់ ហើយនិងក្រុមអាកាសយានិក5 នាក់។
ឧទ្ធម្ភាគចក្រនេះ គឺរបស់ក្រុមហ៊ុន Pawan Hans Helicopters Ltd ដែលជាក្រុមហ៊ុន
ផ្តល់សេវាកម្មយន្តហោះឧទ្ធម្ភាគចក្រលេខ១នៅឥណ្ឌា។
(ដោយ៖ មិនា)