មកដល់ពេលនេះ Apple ក៏បានទទួលស្គាល់ថា ព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 6 និងផលិតផលដទៃទៀតរបស់ខ្លួន នៅថ្ងៃទី ៩កញ្ញា តាមរយៈការផ្ញើលិខិតអញ្ជើញដល់ភ្ញៀវកិត្តិយស។

ក្រុមហ៊ុន Apple ទើបតែបានផ្ញើលិខិតដល់ក្រុមអ្នកសារព័ត៌មានអាមេរិក ដើម្បីអញ្ជើញពួកគេ ឱ្យចូលរួមក្នុងព្រឹត្តិការណ៍របស់ខ្លួន ដែលនឹងប្រារព្ធឡើង ក្នុងថ្ងៃទី ៩កញ្ញាខាងមុខ ដែលនឹងមានវត្តមាននៃបណ្ដាផលិតផលថ្មីៗ និងទាក់ទាញបំផុត ក្នុងនោះ ក៏មាន iPhone 6 កំណែ 4.7 inch និង កំណែ ហ្វាប្លេត iPhone L អេក្រង់ 5.5 inch ។ ពិសេសជាងនេះ ព្រឹត្តិការណ៍ថ្ងៃទី ៩កញ្ញា ក៏មានមានការបង្ហាញខ្លួន របស់កងដៃឆ្លាតវៃ ដំណើរការដោយ iOS ដែលយើងតែងហៅថា នេះគឺជា iWatch របស់ Apple ។

មជ្ឈមណ្ឌលដែលនឹងប្រើជាកន្លែងសម្រាប់មហាព្រឹត្តិការណ៍របស់ Apple
ទន្ទឹមនឹងការបញ្ចេញឧបករណ៍បច្ចេកវិទ្យា ក្រុមហ៊ុន Apple ក៏គ្រោងនឹងឧទ្ទេសនាម និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ iOS 8 ដែលមានមុខងារថ្មីៗជាច្រើនបន្ថែមទៀត។ ហើយចុងក្រោយ ក្រុមហ៊ុននេះ ក៏នឹងបញ្ចេញស្មាតហ្វូន iPhone 5s តម្លៃទាបជាងមុន ដោយសារប្រើអង្គចងចាំ ត្រឹមតែ 8GB។

មជ្ឈមណ្ឌល De Anza College នេះ កំពុងត្រូវបាន Apple រៀបចំយ៉ាងល្អបំផុត សម្រាប់ថ្ងៃទី ៩កញ្ញា
គួរបញ្ជាក់ថា មហាព្រឹត្តិការណ៍របស់ Apple នឹងត្រូវបានប្រារព្ធឡើង នៅ De Anza College ក្នុងតំបន់ Cupertino រដ្ឋ California សហរដ្ឋអាមេរិក នៅម៉ោង ១០ព្រឹក ថ្ងៃទី ៩កញ្ញា ឆ្នាំ ២០១៤ គឺប្រហែលជាម៉ោង 0:00 យប់ នៃថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៤ នៅកម្ពុជា)៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/Macrumors