អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល​ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា កូនទាដឹកអ្នកដំណើរកំសាន្ដតាមទឹក នៅឯ Liverpool ឯណ្ណោះវិញ ត្រូវបានលិចចូលទៅក្នុងទឹក ដោយក្នុងនោះ កូនក្មេង គឺត្រូវបានគេជួយសង្រ្គោះមុនគេ។

width=454

ប្រភពខាងលើបានអោយដឹងថា ក្រៅពីក្រុមអ្នកជំនាញ​ ខាងជួយសង្រ្គោះក្នុងទឹក គេក៏ឃើញមានរថយន្ដជួយសង្រ្គោះចំនួន ១៩ផ្សេងទៀត ត្រូវបានមកចតចាំជួយដឹកអ្នករងគ្រោះ។

width=453

width=453

សាក្សីដែលបានឃើញហេតុការណ៍នោះ បាននិយាយថា កូនទាពណ៌លឿង ដែលដឹកអ្នកដំណើរប្រចាំថ្ងៃនេះ មិនដឹងយ៉ាងម៉េច បានជាលិចចូលទៅក្នុងទឹក ដូចប៉ោងប៉ោងធ្លាយអញ្ចឹង។ គួរបញ្ចាក់ផងដែរ ក្នុងការលិចកូនទានោះ គឺមានអ្នកដំណើរប្រុស ស្រីចំនួន ៣១នាក់ ដែល ១៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្នុងនោះ ក៏មានក្មេងម្នាក់អាយុ ២ឆ្នាំផងដែរ៕

ដោយ៖ នារីប្រភព៖ dialymail