នៅថ្ងៃស្អែក (07/8), ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េ LG Electronics នឹងបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ខ្លួន LG G2 ប្រើប្រាស់ Android របស់ Google។ វីដេអូមួយ សំរាប់ចេញផ្សាយពាណិជ្ជកម្មរបស់ផលិតផលនេះ ត្រូវបានបង្ហាញ។
គេហទំព័រ News Softpedia បានឲ្យដឹងថា វីដេអូ មិនបានផ្គត់ផ្គង់នូវព័ត៌មានអ្វីច្រើនទេ ស្តីពីស្មាតហ្វូន G2 ប៉ុន្តែបានផ្តល់ជាគំនិតថា វាត្រូវបានរចនាម៉ូតឡើង ដើម្បីផ្តល់ដល់មនុស្សគ្រប់រូប នូវបណ្តាបទពិសោធន៍នៅលើទូរស័ព្ទ ល្អជាងគេ បើប្រៀបជាមួយឧបករណ៍ផ្សេងទៀត។
អ្នកដែលបានទស្សនាវីដេអូនេះ នឹងបានឃើញថា ក្រុមហ៊ុនកូរ៉េ បានផ្តល់នូវសារជាច្រើន ទាក់ទងនឹងមនុស្សជាតិយើង ដែលក្នុងនោះ មានដូចជា បច្ចេកវិទ្យា ផលិត, មនុស្ស ច្នៃប្រឌិត, ឬ បច្ចេកវិទ្យា បង្កើតនូវភាពអស្ចារ្យ, មនុស្សបង្កើតនូវ ប្រវត្តិសាសស្រ្ត ហើយចំនុចដែលសំខាន់គឺ គ្មានបច្ចេកវិទ្យាណា អស្ចារ្យជាងមនុស្សឡើយ។

នៅខាងចុងនៃវីដេអូ អ្នកទស្សនានឹងឃើញផ្នែកខាងក្រោយនៃស្មាតហ្វូន G2 ជាមួយនឹងប៊ូតុងចុចដំឡើង បន្ថយសម្លេង ស្ថិតនៅក្បែរកាមេរ៉ា ដែលនេះ គឺជាការរចនាម៉ូតមួយប្លែក និងមានតែមួយគត់សំរាប់ពេលបច្ចុប្បន្ននេះ៕
ដោយ៖ សិលាប្រភព៖ VReview