វីដេអូកម្សាន្ដ៖ មកដល់ថ្មីទៀតហើយ ខ្សែភាពយន្ដដ៏អស្ចារ្យ ឆ្លុះបញ្ចាំងពីវិទ្យាសាស្រ្ដដ៏ទំនើប សិក្សាពីតំប់ន់ភពព្រះអង្គារ៍របស់អ្នកវិទ្យាសាស្ដ្រ ក្រោមការបំពេញបេសកម្មធ្វើដំណើរយ៉ាងគ្រោះថ្នាក់បំផុត របស់ Mark Watney ដែលជាអ្នកវិទ្យាសាស្ដ្រមានភាពក្លាហាន ហ៊ានប្រឈមមុខនឹង បញ្ហាគ្រប់បែបយ៉ាងដើម្បីសម្រេច គោលបំណង ។ ស្ថិតក្នុងបេសកម្មយ៉ាងប្រថុយបំផុតនោះ Mark Watney ក៏ប្រទះនឹងឧបត្ថវហេតុយ៉ាងអាក្រក់ ដោយមានខ្យល់បកមកយ៉ាងខ្លាំងលាយលំទៅនឹងដំថ្មប៉ះមកលើរូបគាត់ ធ្វើឲ្យក្រុមការងារដទៃទៀត យល់ថា រូបគាត់ បានស្លាប់បាត់ទៅហើយ ។ ប៉ុន្ដែដោយសារតែភាព វៃឆ្លាតរបស់គាត់ Mark Watney បានខិតខំប្រឹងប្រែង បង្កើតប្រព័ន្ធទាក់ទង ធ្វើយ៉ាងណាដើម្បីផ្ដល់សញ្ញាថា រូបគាត់នៅរស់នៅឡើយនោះទេ ។ដូច្នេះ ដើម្បីជ្រៀបកាន់តែច្បាស់ ទស្សនាទាំងអស់គ្នា ជាមួយឈុតខ្លីៗខាងក្រោម ៖

តួអង្គសំខាន់ៗក្នុងរឿងមានដូចជា៖
- Matt Damon សម្ដែងជា Mark Watney
- Jessica Chastain សម្ដែងជា Melissa Lewis
- Kristen Wiig សម្ដែងជា Annie Montrose
- Jeff Daniels សម្ដែងជា Teddy Sanders
- Michael Peña សម្ដែងជា Major Rick Martinez
- Kate Mara សម្ដែងជា Beth Johanssen
- Sean Bean សម្ដែងជា Mitch Henderson
- Sebastian Stan សម្ដែងជា Dr. Chris Beck
- Donald Glover សម្ដែងជា Rich Purnell
- Chiwetel Ejiofor សម្ដែងជា Venkat Kapoor
- Naomi Scott សម្ដែងជា Ryoko
- Aksel Hennie សម្ដែងជា Alex Vogel
- Mackenzie Davis សម្ដែងជា Mindy Park
- Lili Bordán សម្ដែងជា Blair
- Nick Mohammed សម្ដែងជា Tim Grimes
គូរបញ្ជាក់ផងដែរថា ភាពយន្ដវិទ្យាសាស្រ្ដនេះ នឹងចាក់បញ្ចាំងក្នុងរោងកុន នាពេលឆាប់ៗនេះហើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ youtube.