ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ភពទី៩ មានភ្នំភ្លើងច្រើន និងមានទន្លេកំអែភ្នំភ្លើងហូរនៅលើផ្ទៃខាងលើ ព្រមទាំងមានស្រទាប់ទឹកកកស្ដើង ដោយសារសីតុណ្ហភាពត្រជាក់ពេក។

/

ភពទី៩ អាច​នឹងស្ថិតនៅជាយដែនៃប្រព័ន្ធព្រះអាទិត្យ

ក្រុមអ្នកតារាសាស្ដ្រយល់ថា ភពទី៩ដ៏អាថ៌កំបាំង មានចម្ងាយពីព្រះអាទិត្យប្រហែល ២៤១ពាន់លានគីឡូម៉ែត្រ។ នោះអាចជាភពដែលមានថ្មជាចម្បង ប្រហាក់ប្រហែលនឹងផែនដី ប៉ុន្តែ វាមានទំហំធំជាងផែនដី ១០ដង នេះបើតាម Science Channel។

អ្នកជំនាញខាងភូគម្ភសាស្ដ្រ Jani Radebaugh ថ្លែងថា ទំហំដ៏ធំរបស់ភពនេះ អនុញ្ញាតឱ្យវារក្សាទុកនូវកំដៅដ៏ច្រើននៅខាងក្រោមដី។ ប្រការនេះ ធ្វើឱ្យស្រទាប់នានាក្រោមដី ធ្វើសកម្មភាពច្រើនជាងធៀបនឹងផែនដី។ ភ្នំភ្លើង និងកំអែភ្នំភ្លើង អាចជះពន្លឺក្រហមពាសពេញផ្ទៃខាងលើរបស់ភពនេះ ទន្ទឹមនឹងពន្លឺព្រាលៗពីព្រះអាទិត្យ និងផ្កាយផ្សេងៗ។

/

ភពទី៩ អាច​នឹងមានទឹកកក និងភ្នំភ្លើងច្រើន

ចំហាយទឹក និងធាតុផ្សេងៗ អាចបាញ់ចេញពីក្រហែងនៅលើផ្ទៃដីរបស់ភពនេះ។ ប៉ុន្តែ ដោយសារតែនៅជាយដែននៃប្រព័ន្ធព្រះអាទិត្យ ត្រជាក់ពេក ធ្វើឱ្យចំហាយទឹកមួយផ្នែកត្រូវកកភ្លាមៗ។ ប្រការនេះបណ្ដាលឱ្យមានព្រិលធ្លាក់ និងមានទឹកកកមួយស្រទាប់ស្ដើង នៅលើដីនៃភពទី៩នេះ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Science Channel