រាជធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនជាតិ​អ៊ី​ស្លា​ម​២០​ទូក​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លួច​កាត់​យក​ដែក​ដែល​ទើបនឹង​សាងសង់​ស្ពាន​រួច បើក​ឲ្យ​ដំណើរ​មិន​ទាន់​នឹង​បាន​មួយ​ថ្ងៃ​ផង ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្ពានដែក​ដែល​ទើបនឹង​សាងសង​រួច ឈ្មោះ​ថា ស្ពាន​បា​ឡេ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

/

width=880

ជនសង្ស័យ​ទី​១- ឈ្មោះ ម៉ោះ ម៉ូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក មានស្រុក​កំណើត​នៅ​ខណ្ឌ​ជ្រោយចង្វារ ទី​២-​មានឈ្មោះ ម៉ាត់ គ្រី​យា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​នេសាទ ស្នាក់​នៅ​ខណ្ឌ​ជ្រោយចង្វារ មាន​ស្រុ​កំណើត​នៅ​ស្រុក​កំពុងត្របែក​ខេត្ត​ព្រែ​វែង ទី​៣- មានឈ្មោះ ទី​ស្មាន់ កោះ​ទៀត​អាតុ អាយុ​១៧​ឆ្នាំ មុខរបរ​នេ​រ​សាទ​ត្រី ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​សង្វារ មានស្រុក​កំណើត​ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​៤​មិន​ស្គាល់​អត្តសញ្ញាណ​ទេ អ្នក​ទាំង​៤​នាក់ សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម ។

width=880

តាម​ប្រភព​ព​ត៌​មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​មាន​សន្តិសុខ​ម្នាក់​ឈ្មោះ សារី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​បុរី​រុងរឿង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​រាយការណ៍​ប្រាប់​ថា មាន​ទូក​ជនជាតិ​ខ្មែរឥស្លាម​២០​ទូក​បាន​នាំ​គ្នា​ទៅ​លួច​កាត់​យក​ដែក​ក្រោម​ស្ពាន​ដែល​លោក​អភិបាលក្រុង ឃួ​ង​ស្រេង ទើបតែ​មក​សម្ពោធ​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ងាយស្រួល​ធ្វើ​ដំណើរ​មិន​ទាន់​ទាំង​បាន​មួយ​ថ្ងៃ​ស្រួលបួល​ផង ក៏​ត្រូវ​ជនសង្ស័យ​ជា​ខ្មែរ​អ៊ី​ស្លា​ម នាំ​គ្នា​ជិះទូក​ទៅ​ធ្វើ​សកម្មភាព​ទាំង​កណ្តាល​យប់​ជ្រៅ​លួច​កាត់​យក​ដែក​ដែល​សាងសង​រួច បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​នាំ​គ្នា​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​ជិះទូក​ដេញចាប់​ជនសង្ស័យ​ទាំងនោះ ត្រូវ​ជនសង្ស័យ​នាំ​គ្នា​បើកទូក​រត់ឡើង​ទៅ​ជើង​ទៅ​ម្តុំ​ច្រាំង​ចំរេះ គេចខ្លួន​អស់ ភ្លាម​ៗ​នោះ​ដែល​កម្លាំង​អន្តរាគមន៍​រួម និង​សន្តិសុខ​យាម​ស្ពាន​ឃាត់​បាន ។

width=880

លុះ​ពេល​កន្លះ​ម៉ោង​ក្រោយមក​ក៏​កម្លាំង​អន្តរាគមន៍​រួម​នឹង​សន្តិសុខ​ជ្រោយចង្វារ​បាន​ស្រាវជ្រាវ​រក​ឃើញ​ទូក នៅ​ចត​ក្បែរ​នឹង​អូ​តែ​ល​សុខា​កំពុង​តែ​ទម្លាក់​ដែក​ចុះ​ក្នុង​ទឹក ដើម្បី​កុំ​ឲ្យ​គេ​ដឹង ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ចំនួន​៤​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ដែក​សាងសង់​ស្ពាន​ជា​ច្រើន​កំណាត់​យក​ទៅ​សួរនាំ ។

width=880

សមត្ថកិច្ច​បាន​បញ្ជា​ថា បក្សពួក​ដែល​សេសសល់​នឹង​ស្រាវជ្រាវ​តាម​ចាប់​មក​ផ្តន្ទាទោស​ទៅ​ផ្លូវច្បាប់​ឲ្យ​បាន ។ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​មួយ​យប់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ រង់ចាំ​ព្រឹកស្អែក​នឹង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

width=880

width=880

width=880

ប្រភព​ ៖ កោះសន្តិភាព