ព័ត៌មានអន្តរជាតិ ៖ កម្មវិធីបុណ្យឆ្លងឆ្នាំសកល ត្រូវបានអាជ្ញាធរប្រទេស បែលហ្សិក ប្រកាសលុុប ចោល ពុំអោយមានការប្រារព្ធឡើងអធឹកអធម នា ទីក្រុង  ព្រុចសែល នោះទេ ក្រោមហេតុផលតែ មួយ គត់នោះគឺ ព្រួយបារម្ភពីការវាយប្រហារ ភារវកម្ម ពិភពលោក ។

/

នាយករដ្ឋមន្រ្តី ប្រទេសបែលហ្សិក លោក Charles Michel អោយដឹងថាសេចក្តីសម្រេចចិត្តប្រការ នេះត្រូវបានធ្វើឡើង បន្ទាប់ពីទទួលបានព័ត៌មានប្រឈមមួយចំនួន តួយ៉ាង ដើមសប្តាហ៍នេះមន្រ្តី ប៉ូលីសក្នុងស្រុក បានចាប់ឃាត់ខ្លួនមនុស្ស ២នាក់​ ដែលជាជនសង្ស័យរៀបចំផែនការវាយប្រហារ អំឡុងកម្មវិធីបុណ្យឆ្លងឆ្នាំថ្មី ។

ប្រភពអោយដឹងថា ប្រទេសបែលហ្សិក បានចាប់ផ្តើមប្រកាសអាសន្ន ភារវកម្មចាប់តាំងពីមានការ វាយប្រហារភារវកម្ម កក្រើកទីក្រុងប៉ារីស ប្រទេស បារាំង នាថ្ងៃទី ១៣ ខែ​វិច្ឆិកា កន្លងទៅនេះ ក្នុង នោះមួយចំនួននៃសមាជិកក្រុមឧក្រិដ្ឋជន គឺជាជនជាតិដើម ពីប្រទេស  បែល ហ្ស៊ិក ។ សេចក្តីប្រ កាសពីអភិបាលក្រុង ព្រុចសែល លោក Yvan Mayeur តាមរយៈសារ ព័ត៌មានរដ្ឋ RTBF ឲ្យដឹងថា​ បណ្តាមន្រ្តីកំពូល រួមជាមួយនឹងរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ពួកយើងបានសម្រេចចិត្ត មិនប្រារព្ធកម្ម វិធីឆ្លងឆ្នាំសកលនាយប់ថ្ងៃព្រហស្បត្តិ៍ ទី ៣១ ធ្នូ ២០១៥ នេះទេ​ ។

/

អភិបាលក្រុងដដែលបន្តអោយដឹងថា កាលពីបុណ្យឆ្លងឆ្នាំសកល ២០១៤ ចូលឆ្នាំថ្មី ២០១៥ មាន ប្រជាជនប្រមាណ ១០០,០០០ នាក់ បានមកប្រមូលផ្តុំ  នា ទីក្រុង  ព្រុចសែល ដើម្បីអបអរសាទរ ឆ្នាំថ្មី ដូច្នេះ បរិបទ មនុស្សចូលរួមយ៉ាងច្រើនកុះករនេះហើយ  ដែល   នាំអោយដែនសមត្ថកិច្ចមិន អាចគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយ ទោះខិតខំប្រឹងប្រែងអស់លទ្ធភាព  ក៏សម្រេចប្រកាសរំសាយ ចោលតែម្តង។

/

គួរបញ្ជាក់ថា អំឡុងខែ វិច្ឆិកា កន្លងទៅនេះ ទីក្រុង ព្រុចសែល ស្ថិតនៅ  ក្រោមការប្រកាសបិទគ្រឹះ ស្ថានមួយចំនួនរួមមានដូចជា សាកលវិទ្យាល័យ វិទ្យាល័យ និងប្រព័ន្ធដឹក ជញ្ជូនរយៈពេល ៤ ថ្ងៃ ពាក់ព័ន្ធនឹងការភ័យខ្លាច ថាអាចនឹងមានការវាយប្រហារភារវកម្ម ស្រដៀងទៅនឹងការវាយប្រហារ ភារវកម្មកក្រើកទីក្រុងប៉ារីស ប្រទេស បារាំង។ ភារវកម្ម ដ៏  កក្រើក  នៅ  ប៉ារីស  នាយប់ថ្ងៃទី ១៣ វិច្ឆិកា កន្លងទៅនេះ បានសម្លាប់មនុស្ស    សរុប ១៣០ នាក់   ខណៈ រាប់រយនាក់ផ្សេងទៀត របួស ធ្ងន់ស្រាល ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ ប៊ីប៊ីស៊ី