សៀងហៃ៖ សិស្សសាលា បឋមសិក្សា និងអនុវិទ្យាល័យចំនួន ១២ ដែលស្ថិតនៅភាគខាងកើត ទីក្រុង សៀងហៃ ប្រទេសចិន ត្រូវបានគេបញ្ជា ឲ្យឈប់ស្លៀកសម្លៀកបំពាក់ ជាឯកសណ្ឋាន សិស្សសាលារបស់ពួកគេ នៅថ្ងៃចន្ទ ទី១៨នេះ បន្ទាប់ពីរក ឃើញ ថា ឯកសណ្ឋានដែលជា ផលិតផលក្រុមហ៊ុនកាត់ដេរក្នុងស្រុកទំាងនោះ ពណ៌មានផ្ទុកជាតិពុល។

យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ថា យុទ្ធនាការណ៍ស៊ើបអង្កេតដែល បានធ្វើឡើងកាលពីពេលថ្មីៗនេះបានបង្ហាញថា សារធាតុពុលក្រអូបដែលគេប្រើនៅលើសម្លៀកបំពាក់សិស្សសាលា ក្នុងទីក្រុង សៀងហៃនោះ អាច បណ្តាលឲ្យកើតជម្ងឺមហារីកបាន។ ឯកសណ្ឋាននោះ ជាផលិតផលរបស់រោងចក្រកាត់ដេរ អូស៊ី ក្នុងទីក្រុង សៀងហៃ កាលពីខែកក្កដា ឆ្នាំ២០១២។ នេះបើតាមការលើកឡើងរបស់ មន្រ្តីគ្រប់គ្រងបច្ចេកទេស និងគុណភាព របស់សៀង ហៃ។

ជាមួយគ្នា នោះដែរ មន្រ្តីគ្រប់គ្រង គុណភាពរបស់ទីក្រុង បាននិយាយថា ក្រុមហ៊ុនរោងចក្រ កាត់ដេរចំនួន ៦ របស់ក្រុម សៀង ហៃ បានកាត់ដេរសម្លៀកបំពាក់ជាច្រើនផ្នែកឯកសណ្ឋាន សិស្សសាលា ដល់ទីក្រុង សៀងហៃអស់រយៈពេល ៥ឆ្នាំមកហើយ។ ចំណែកអាជ្ញាធរអប់រំ នៅតំបន់ ពូដុងញូ ទីក្រុង សៀងហៃ ក៏បាននិយាយនៅក្នុង សេចក្តី ថ្លែងការណ៍មួយដែរថា ពួកគេបាន ទាមទារឲ្យសាលាចំនួន ២១ ដែលបានទិញសម្លៀកបំពាក់ ជាឯកសណ្ឋាននេះពីរោងចក្រ អូស៊ី ត្រូវប្រាប់សិស្សរបស់ពួកគេថា ឲ្យឈប់ស្លៀកពាក់ ឯកសណ្ឋានដែលបានទិញពីរោងចក្រនោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកាត់ ដេរសម្លៀកបំពាក់បានបញ្ឈប់ ការលក់ផលិតផលសម្លៀកបំពាក់របស់ខ្លួនហើយ ដោយ ក្នុង មួយឆ្នំាៗរោងចក្រនេះ បានលក់សម្លៀកបំពាក់ចំនួន ១៥.០០០ កំផ្លេមកនោះ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល