ព័ត៌មានកីឡា៖ លោក Peter Fury ដែលជាគ្រូបង្វឹកកីឡាករប្រដាល់ មួយរូបបានបង្ហាញពីទស្សនៈរបស់ខ្លួនផ្ទាល់ ចំពោះកីឡាករប៉ាក់គីអៅ ដែលបរាជ័យការប្រកួត ជាមួយ Floyd កាលពីដើមខែមុន ព្រោះមានបញ្ហារបួសស្មា។
លោក Peter Fury បានលាតត្រដាងពីភាពអាក់អន់ស្រពន់ចិត្ដនឹងសេចក្ដីអធិប្បាយរបស់ ប៉ាក់គីអៅ ក្រោយពីការប្រកួត ដែលរូបគាត់កំពុងមានបញ្ហាស្មាខាសាំ្ដ ហើយនៅតែបន្ដការប្រកួត ដោយលាក់បាំង ថាមិនមានអ្វីទាំងអស់។ លោក Peter Fury បាននិយាយថា ខ្ញុំបាត់បង់ការគោរពចំពោះប៉ាក់គីអៅ ខ្លាំងណាស់លើភាពស្មោះត្រង់របស់គាត់ ពីព្រោះពេលដែលគាត់មានរបូសស្មាគាត់មិនបាននិយាយការពិត នោះទេធ្វើឲ្យរូបគាត់ និង មនុស្សជាច្រើននាក់ទៀត បានចាញ់លុយរាប់លានដុល្លារព្រោះការទុកចិត្ដកីឡាករ។ វាគីជាការប្រកួតមួយដ៏អាក្រក់បំផុត សម្រាប់ទឹកចិត្ដអ្នកគាំទ្រ។ ចប់ការប្រកួតក្រោយបរាជ័យ គាត់បែជានិយាយថា ព្រោះតែរបួសស្មាទើបធ្វើឲ្យគាត់មិនអាច ប្រកួតបានល្អ។ ហេតុអ្វីបានជាគាត់ទើបតែនិយាយពេលនេះ ម៉េចមិននិយាយមុនការប្រកួត ដើម្បីឲ្យគេបានដឹងផង។ ខ្ញុំយល់ថា គ្រប់យ៉ាងបន្សល់ទុកក្រោយពីការប្រកួត គឺមិនមែនជារឿងល្អសម្រាប់មនុស្សគ្រប់គ្នាឡើយ ប៉ុន្ដែវាជារឿងល្អបំផុតសម្រាប់កីឡាករទាំងពីរ ដែលក្នុងម្នាក់អាចរកចំណូល រាប់រយលានដុល្លារ ជាពិសេស Floyd តែម្ដង កំពុងតែសប្បាយចិត្ដរីករាយនឹងការកើបលុយ មួយក្ដានេះ ។



ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene