យន្តហោះប្រភេទកៅអីពីរដើរដោយថាមពលអគ្គីសនីត្រូវបានរចនានិងផលិតឡើង
ដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Stuttgart ប្រទេសអាល្លឺម៉ង់។ នេះជា
បច្ចេកវិទ្យាថ្មីមួយទៀតដែលកំពុងបង្ហាញពីការរីកចំរើនឥតឈប់ឈរផ្នែកបច្ចេកទេស
របស់អាល្លឺម៉ង់ ។

យន្តហោះតាមបែបប្រព័ន្ធបច្ចេកទេសថ្មី eGenius បានបង្ហាញជាលើកដំបូងក្នុងពិធីតាំង
ពិព័រណ៌អាកាសចរណ៍អន្តរជាតិមួយឈ្មោះ Friedrichshafen ក្នុងប្រទេស អាល្លឺម៉ង់ដែល
បានធ្វើឡើងរយៈពេល 3ថ្ងៃគឺចាប់ពីថ្ងៃទី 13 ដល់ ទី16ខែមេសា 2011 កន្លងទៅថ្មីៗនេះ ។
យន្តហោះនេះមានស្លាបប្រវែង 16,86m ទំងន់ 850 kg ផ្ទុកមនុស្សបានពីរនាក់ អាចរត់បាន
ចំង៉ាយផ្លូវ 400គីឡូម៉ែត្រ និងមានល្បឿន235 km/h និងប្រើអគ្គីសនីដែលមានថាមពល
60kW ។ លោក Christopher Emerson មន្ត្រីបំរើការងារអោយក្រុមហ៊ុន Airbus បានបញ្ជាក់
ថា Airbus កំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតលើផ្នែកបច្ចេកទេសដែល
កំពុងតែប្រើប្រាស់បច្ចុប្បន្នដើម្បីធ្វើការអភិវឌ្ឍន៍អោយកាន់តែទំនើបលើផ្នែកអាកាសចរណ៍
នាពេលអនាគត ៕
(ប្រភព FP)
ដោយ :រដ្ឋា