(វិទ្យាសាស្ត្រ)៖ ជាការពិតណាស់ ផែនដីយើងនេះមិនអាចឈប់វិល តែក្នុងរយៈពេលពីរ ឬបីឆ្នាំនោះឡើយ ប៉ុន្តែវាត្រូវការពេលវេលា ២០ម៉ឺនឆ្នាំ ទើបអាចថយល្បឿនវិលចំនួន ២វិនាទី។ ការថយល្បឿនវិលនេះ គឺជារឿងធម្មជាតិ ដោយសារតែឥទ្ធិពលនៃចំហេះ ក្នុងស្នូលរបស់ផែនដីបានថមថយ ហើយដំណើរគោចរជុំវិញព្រះអាទិត្យ ក៏នឹងយឺតជាលំដាប់ផងដែរ។

ការវិលជុំវិញខ្លួន និងការគោចរជុំវិញព្រះអាទិត្យយឺតជាងមុននេះ នឹងធ្វើឲ្យមួយថ្ងៃលើផែនកើនឡើងលើស ២៤ម៉ោង និងពេលវេលាមួយឆ្នាំ នឹងលើសពី ៣៦៥ថ្ងៃ។

/

ឥឡូវនេះយើងងាកមកមើលឧទាហរណ៍ថា នៅអំឡុងពេល ៥ឆ្នាំទៀត ផែនដីនឹងលែងវិល ជុំវិញខ្លួនឯងតែម្តង តើនឹងមានរឿងអ្វីកើតឡើងខ្លះ សម្រាប់បរិស្ថានជាទូទៅនៅលើផែនដី?

សូមទស្សនាវីដេអូ ដែលត្រូវបានបកប្រែជាភាសាខ្មែរខាងក្រោមនេះ៖រៀបរៀងដោយ៖ ឥន្ទ វុត្ថា

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង