អង់គ្លេស៖ នាង Helen Flanagan គឺជាស្រ្ដីដ៏ស្រស់ស្អាតម្នាក់ ដែលមានវ័យប្រមាណជា ២២-២៣ ឆ្នាំប៉ុណ្ណោះ។ នាងគឺជាតារាសម្ដែងក្នុងកម្មវីធី ITV soap opera Coronatio ក្នុងរដ្ឋ Weatherfield នៃចក្រភពអង់គ្លេស។

តាមការអោយដឹងពីទស្សនាដី nextday របស់ចក្រភពអង់គ្លេសបានអោយដឹងថា ថ្មីៗនាងHelen Flanagan បានឈប់ពីកិច្ចការរបស់នាងហើយ ពោលគឺនាងបានឈប់សម្រាក ដើម្បីនៅផ្ទះ ក្នុងន័យគឺដោយសារតែនាង មានមិត្រប្រុសដែលជាកីឡាបាល់ទាត់ គឺលោក ScottSinclairលេងក្នុងក្រុម Manchester City ដែលអាចរកប្រាក់បានហូតដល់ ៦,៥០០អឺរ៉ូក្នុងមួយខែ។

តាមប្រភពខាងលើបានអោយដឹងទៀតថា ទោះបីនាង Helen Flanagan បានសម្រាកនៅផ្ទះហើយចេះធ្វើមុខម្ហូច នំចំណីឆ្ងាញ់ៗក៏ពិតមែន តែនាងក៏ចូលចិត្ដបង្ហាញភាពស៊ិចស៊ីណាស់ដែរ រហូតដល់ពេលខ្លះ នាងត្រូវបានគេរិះគន់ថា ជាស្រ្ដីមេផ្ទះ ដែលមានភាពស៊ិចស៊ីបំផុត៕
ដោយ៖ នារីប្រភព៖ dailymail