នៅក្នុងតុលាការសង្កាត់របស់អាមេរិកស្ថិតក្នុងទីក្រុង Kansas ពាក្យបណ្ដឹងមួយត្រូវបានដាក់ប្ដឹងពីបទធ្វេសប្រហែសបណ្ដាលឱ្យលិចទុក Duck Boat កាលពីថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Branson រដ្ឋ Missouri ដែលបណ្ដាលឱ្យអ្នកដំណើរស្លាប់ ១៧ នាក់។ ក្រុមគ្រួសារ ដែលដាក់ពាក្យបណ្ដឹងមកតុលាការ បានទារសំណងជំងឺ​ចិត្ដ ១០០ លានដុល្លារអាមេរិក។

ពាក្យបណ្ដឹង បានលើកឡើងនូវការចោទប្រកាន់ថា ក្រុមអ្នកប្របត្ដិការបញ្ជាទូក បានដឹងពីលក្ខខណ្ឌអាកាសធាតុ ដែលគ្មានសុវត្ថិភាព ក្នុងការចេញទូក ហើយពុំបានផ្ដល់ព័ត៌មានដល់អ្នកដំណើរ ពីវិធានការសុវត្ថិភាពណាមួយ មុនពេលព្យុះបក់បោកមកលើទូកនោះទេ។

/

នៅក្នុងពាក្យបណ្ដឹងនោះ ដើមបណ្ដឹង បានចុចឈ្មោះ ក្រុមហ៊ុន Ripley Entertainment ក្រុមហ៊ុន Ride the Ducks International ក្រុមហ៊ុន Ride the Ducks of Branson ក្រុមហ៊ុន Herschend Family Entertainment Corp និងក្រុមហ៊ុន Amphibious Vehicle Manufacturing ថាបានដឹងពីគុណវិបត្ដិនៃការផលិតទូក ដែលធ្វើឱ្យទូកងាយនឹងលិច ប៉ុន្ដែក្រុមហ៊ុនទាំងនេះ ពុំអើពើក្នុងការកែប្រែទូកឱ្យល្អប្រសើរឡើយ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist­­­