កូនភព Ceres បាន និងកំពុងតែធ្វើឱ្យអ្នកវិទ្យាសាស្ដ្រមានការរំភើបចិត្ត។ ដំបូងគឺបណ្ដាភ្នំភ្លើងកក ដែលមានកំពស់៤គីឡូម៉ែត្រ មានផ្ទុកពេញដោយអំបិល ហើយថ្មីៗនេះ គឺការរកឃើញថាភពនេះមានផ្ទុកពេញដោយទឹក។

/

យោងតាមទំព័រ Engadget កូនភព Ceres មានផ្ទុកទឹកយ៉ាងច្រើននៅខាងក្នុង។ យានអវកាស Dawn បានឱ្យដឹងថា កូនភពនេះមានទឹកប្រហែល ៣០% ។

បន្ទាប់ពីហោះចូលទៅក្នុងគន្លងគោចរនៅលើកូនភព Ceres យានអវកាស Dawn បានបង្វែរប្រព័ន្ធ neutrino និងកាំរស្មី Gamma ទៅលើផ្ទៃខាងលើរបស់កូនភពនេះ។ ឧបករណ៍នេះអាចប្រមូលទឹកដោយការវាស់ភាពរលាយរបស់កាំរស្មី gamma និង neutron ក្នុងទំហំពីរបីម៉ែត្រការ៉េនៅលើផ្ទៃខាងលើរបស់កូនភព។ ប្រការនេះអនុញ្ញាតឱ្យគេដឹងអំពីបរិមាណអ៊ីត្រូហ្សែននៅក្បែរផ្ទៃខាងលើ ដែលជួយឱ្យអ្នកវិទ្យាសាស្ដ្រដឹងបាននូវបរិមាណនៃជាតិទឹកបច្ចុប្បន្ន ដែលកំពុងកក ឬត្រូវជាប់នៅខាងក្នុងរ៉ែនៅលើកូនភព។

កូនភព Ceres អាចនឹងមានផ្ទុកទឹកប្រហែលពី ១៧ទៅ៣០% ដោយសារពាក់កណ្ដាលភពនេះ មានទម្ងន់ប្រហែល១ quintillion តោន (ប្រហែល ១.០០០.០០០.០០០.០០០.០០០.០០០ តោន)។ ដូច្នេះ អ្នកវិទ្យាសាស្ដ្រគិតឃើញថា ទឹកនៅលើកូនភព Ceres មានប្រហែលពី ០,២ទៅ០,៣ quintillion តោន។ ភពផែនដីមានទឹកប្រមាណជា ១៥ quintillion តោន ប៉ុន្តែ មានអង្កត់ផ្ចិតធំជាង Ceres ១០ដង។

/

Ceres អាច​ផ្ទុក​ទឹកពី ១៧ទៅ៣០% ដោយសារពាក់កណ្ដាលកូនភពនេះ ទម្ងន់ប្រហែល quintillion តោន 

ក្រុមអ្នកវិទ្យាសាស្ដ្របានសន្និដ្ឋានថា ទឹកក្នុងសភាពរាវ ធ្លាប់បានហូរនៅលើកូនភព Ceres ក្នុងដំណាក់កាលដំបូងនៃប្រព័ន្ធព្រះអាទិត្យ។ ប៉ុន្តែ នៅពេលវាកាន់តែត្រជាក់ ទឹកកកនៅលើផ្ទៃខាងលើបានប្រែជាចំហាយទឹក ឬហួតទៅក្នុងបរិយាកាស ឬក៏ក្លាយជាពពកស្ដើង។ ប៉ុន្តែ ក្នុងតំបន់ដែលត្រជាក់ជាង ទឹកអាចមាននៅក្នុងស្រទាប់ផ្ទៃខាងលើ ក្នុងរយៈពេលច្រើនជាង ៤,៥ពាន់លានឆ្នាំ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Engadget