បើសិនអ្នកកំពុងតែស្វែងរកវិធីបញ្ចូលថាមពលថ្មបែបចម្លែក នោះ ឧបករណ៍នេះ ពិតជាសមស្របសម្រាប់អ្នក។

/

នៅពេលការសាកថ្មទូរស័ព្ទមិនបាច់ប្រើខ្សែ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងពិភពលោក ក្រុមហ៊ុនមួយបានរកឃើញវិធីថ្មី ប្លែកភ្នែកក្នុងការបញ្ចូលថាមពលថ្មទូរស័ព្ទ នោះគឺ ឆ្នាំងសាកថ្មហោះ។

/

OvRcharge គឺជាប្រព័ន្ធសាកថ្មមិនមានខ្សែ ដែលអាចជួយឱ្យស្មាតហ្វូនរបស់ហោះអណ្ដែតទៅលើ ដោយប្រើថាមពលម៉ាញេទិច។ ឧបករណ៍ពិសេសនេះ ក៏មិនមែនជាឆ្នាំងសាកអត់ខ្សែពិតប្រាកដនោះដែរ ព្រោះអ្នកត្រូវភ្ជាប់សម្បកពិសេសមួយនៅផ្នែកខាងខ្នងរបស់ទូរស័ព្ទដើម្បីបញ្ចូលថាមពលថ្ម។ ភាគីក្រុមហ៊ុនផលិតឧបករណ៍នេះ បានឱ្យដឹងថា ឧបករណ៍នេះ អាចជួយឱ្យស្មាតហ្វូនទាំងអស់ អណ្ដែត និងវិលជុំ នៅពេលកំពុងបញ្ចូលថាមពល។

/

ឧបករណ៍សាកថ្មនេះ មានតម្លៃទាបបំផុតត្រឹម ១៧៧ដុល្លារអាមេរិក សម្រាប់បណ្ដាអតិថិជនដំបូង​ដែលបានចុះឈ្មោះបណ្ដាក់ទុកនៅលើទំព័រ Kickstarter។

/

នេះគឺជាតម្លៃទាបបំផុតដែលអ្នកត្រូវចំណាយដើម្បីទទួលបានឧបករណ៍សាកទូរស័ព្ទពិសេសនេះ។ ឧបករណ៍នេះ អាចចំណាយពេលយូរជាងក្នុងការសាកថ្ម បើធៀបនឹងឆ្នាំងសាកមានខ្សែ ប៉ុន្តែជំនួសមកនេះ អ្នកនឹងទទួលបាននូវឧបករណ៍សាកថ្មមួយដ៏ពិសេស ដែលអ្នកដទៃឃើញហើយ ស្ងើចសរសើរមិនដាច់ពីមាត់។

បើសិនអ្នកពេញចិត្ត និងចង់បានឧបករណ៍នេះមកប្រើ សូមអញ្ជើញចូលទៅកាន់ទំព័រ Kickstarter ដើម្បីបណ្ដាក់ទុក។

ប្រែសម្រួល ៖ បុត្រា