
កាលពីថ្ងៃទី១៦ខែមេសា រដ្ឋភិបាលបានចេញការព្រមានថា ប្រទេសអាចត្រូវប្រឈមមុខ
នឹងគ្រោះភ្នំភ្លើង។ ការព្រមាននេះត្រូវបានប្រកាសចេញ ក្រោយពីអ្នកជំនាញនៃវិទ្យាស្ថាន
ស្រាវជ្រាវភ្នំភ្លើងនិងរញ្ជួយដីរបស់ Philippine បានកត់សម្គាល់បានការរញ្ជួយដី ២០ដង
និងខ្សែងពីភ្នំភ្លើង Taal ក្នុង២៤ម៉ោងកន្លងមក ដែលជាភ្នំស្ថិតលើកោះមួយនៅជិតរាជធានី
Manila ។ ក្រៅពីនេះ ទឹកក្នុងមាត់ភ្នំភ្លើង Taal ក៏កំពុងក្តៅៗឡើងដោយបណ្តើរៗ។ ក្នុងតួ
លេខដែលបានកត់សម្គាល់ កាលពីខែមិនាឆ្នាំ២០១១ បានឲ្យដឹងថា ចំនួនខ្សែង CO2 ចេញ
ពីភ្នំភ្លើង ក៏កើនឡើង ៤.៦៧០តោនក្នុងមួយថ្ងៃ។
កាលពីថ្ងៃ៩ខែមេសាកន្លងមក រដ្ឋាភិបាលបានចេញការព្រមាន ប្រជារាស្រ្តមិនឲ្យមកជិតភ្នំ
Taal ហើយថែមទាំងអំពាវនាវប្រជាជនរស់នៅក្នុងក្របខ័ណ្ឌ២.៥០០ha ជុំវិញភ្នំភ្លើងនេះ
ទៅជន្លៀស។
ប៉ុន្តែដល់បច្ចុប្បន្ន នៅមានរាប់ពាន់នាក់ នៅតែស្ថិតនៅជុំវិញតំបន់ភ្នំភ្លើង Taal មិនយកចិត្ត
ទុកដាក់ទៅលើសំណូមពរជន្លៀសរបស់រដ្ឋាភិបាលឡើយ។ មន្ត្រីPhilippineបានឲ្យដឹងថា
មានគ្រាន់តែ ៩៨នាក់ ជន្លៀសចេញពីតំបន់គ្រោះថ្នាក់នៅជុំវីញភ្នំភ្លើងនេះ។ ប្រជាជននៅ
ទីនេះនិយាយថា គេចង់បន្តការរស់នៅរបស់គេ ហើយគេនិយាយថា ស្ថានភាព ភ្នំភ្លើង បច្ចុប្បន្នមិនទាន់ដល់គំរិតធ្ងន់ធ្ងរ ដូចការព្រមានរបស់រដ្ឋាភិបាលនោះទេ។ ប្រជាជនម្នាក់បាននិយាយថា៖ � កានពីប៉ុន្មានឆ្នាំមុន រដ្ឋាភិបាលក៏បានចេញការព្រមានជន្លៀស ព្រោះ
ខ្លាចភ្នំភ្លើង Taal ផ្ទុះ ក៏ប៉ុន្តែ មិនមានអ្វីកើតឡើងទេ។ ពួកខ្ញុំមានការងារនៅទីនេះ ប្រសិន
បើត្រូវជន្លៀស ពួកខ្ញុំមិនដឹងត្រូវធ្វើអ្វីទេ។ ពួកខ្ញុំក៏មិនដឹងនឹងត្រូវបានជួយអ្វីនៅពេល
ជន្លៀសទៀតផង។ �

ភ្នំភ្លើង Taal មានចម្ងាយពីរាជធានី Manila ៦៥គ.មតាមទិសខាង ត្បូង គឺភ្នំមួយក្នុងចំណោម
ភ្នំមានចលនាខុសប្រក្រតីជាងគេនៅPhilippine ហើយនេះក៏ជាកន្លែងទេសចរទាក់ទាញភ្ញៀវ
ច្រើនជាងគេរបស់ប្រទេសនេះ។ ភ្នំភ្លើ Taal បានផ្ទុះ៣៣ដង លើកចុងក្រោយគឺនៅឆ្នាំ១៩៧៧។