Chernobyl អតីតជាតំបន់រោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរដ៏ធំហើយក៏ជា
កន្លែងដែលបង្កគ្រោះមហន្តរាយបំផុតក្នុងប្រវត្តិសាស្រ្ត ដែលតំបន់នេះស្ថិតនៅក្នុង
ប្រទេស អ៊ុយក្រែន ហើយបច្ចុប្បន្នទីក្រុងនេះត្រូវបានគហៅថាជាទីក្រុងខ្មោចវិញម្តង ។

Prypiat ស្ថិតនៅភាគខាងជើងប្រទេស អ៊ុយក្រែន ធ្លាប់ទទួលមានឈ្មោះល្បីថាមាន
រោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ តំបន់ Chernobyl ដ៏ធំលើសកលលោក
ដែលតំបន់នេះក៏គឺជាតំបន់មួយដែលមានប្រជាជនរស់នៅយ៉ាងកុះករផងដែរប្រមាណ
ជា 50 ពាន់អ្នកដែលភាគច្រើនពួកគេគឺជាបុគ្គលិករបស់រោងចក្រអគ្គីសនីនោះ ។

លុះមកដល់ថ្ងៃទី 26ខែ មេសាឆ្នាំ 1986 គឺជាពេលមួយដែលបានផ្លាស់ប្តូរតំបន់ Chernobyl ទាំងមូលក្លាយជាតំបន់ដ៏ស្ងាត់ជ្រងំ ដោយសារតែការផ្ទុះចេញនូវសារធាតុនុយក្លេអ៊ែរពីរោង
ចក្របានសំរាប់ជីវិតមនុស្សអស់ជាច្រើននាក់ ។

បច្ចុប្បន្នតំបន់នេះមិនទាន់ធានាបាននូវសុវត្ថិភាពទាំងស្រុងពីការសេសសល់ចំហាយវិទ្យុ
សកម្មដែលងាយធ្វើអោយប្រជាជនទទួលរងគ្រោះថ្នាក់ក៏ដោយ តែគេសង្កេតឃើញថា
តំបន់នោះបានចាប់បើកទ្វារដើម្បីស្វាគមន៍ចំពោះទេសចរណ៍ទាំងឡាយដែលមានបំណង
ចូលទៅទស្សនាផងដែរ ។

ការផ្ទុះឡរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេស អ៊ុយក្រែន បានបង្កមហន្តរាយយ៉ាងអាណោច
អាធមដែលមិននឹកស្មានដល់ និងជាប្រវត្តិសាស្រ្តសំរាប់ប្រជាជន អ៊ុយក្រែនទូទាំងប្រទេស ។




ទិដ្ឋភាពរាយប៉ាយនៃសៀវភៅរបស់របរផ្សេង





នៅសាលារៀនមួយក្នុងតំបន់ Chernoby


គេហដ្ឋានរបស់ប្រធានាធិបតី





ការរីករាលដាលនៃសារធាតុវិទ្យុសកម្មបានបង្កអោយមានមហន្តរាយ ទាំងមនុស្ស និងសត្វ
ហើយនេះគឺជាត្រីមួយប្រភេទដែលកំពុងត្រដររស់ក្រោមសំពាធនៃ សារធាតុវិទ្យុសកម្មដែល
បានសាយភាយនៅតាមទឹកសមុទ្រ ។