កាលពីម្សិលម៉ិញ(17 មេសា​ 2011)មានបាតុភូតធម្មជាតិភ្លៀងទឹកកក និងខ្យល់បក់បោក
យ៉ាងខ្លាំងដែលបណ្តាលអោយមនុស្សយ៉ាងហោចណាស់ 12 នាក់បានបាត់បង់ជីវិត និង
ទ្រព្យសម្បត្តិមួយចំនួនត្រូវបំផ្លាញ ។


ភ្លៀងធ្លាក់នាំមកជាមួយខ្យល់ព្យុះមានល្បឿនរហូតដល់ 155km/h បណ្តាលអោយទីក្រុងមួយ
ចំនួននៅភាគខាងត្បូងរបស់ចិន រួមមានទីក្រុង Guangzhou, Foshan, Dongguan និង ទីក្រុង
Zhongshan ត្រូវទទួលរងការខូចខាតយ៉ាងដំណំជាទឹកប្រាក់ប្រមាណជា 7,5 លានដុល្លា ។

អាគារ បង្គោលភ្លើងត្រូវបានបំផ្លាញទាំងស្រុង ដោយឡែកនៅក្នុងខេត្ត Guangdong បាន
បញ្ជូនក្រុមអ្នកជួយសង្គ្រោះជាច្រើនដើម្បីចុះទៅជួយសង្គ្រោះនៅតាមតំបន់ ដែលទទួលរង
ពីបាតុភូតធម្មជាតិដ៏កាចសាហាវមួយនេះផងដែរ ៕

(ប្រភពពី Telegraph)
ដោយ :រដ្ឋា